ភ្នំពេញ៖)បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកជាមួយនិងម៉ូតូមួយគ្រឿងដែលគេចតទុកនៅមួយកន្លែងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងល្អដែរម៉េចផ្ទះមិននៅក្បែរខំអីចប់បាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវចូលបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានដែលយើងទទួលបានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញម៉ូតូម៉ាកស្មាស់វីពណ៌ក្រហម់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BJ-4052 ដែលម្ចាស់បានចប់ទុកនៅមួយកន្លែងក្បែរចិញ្ចើមផ្លូវ ខណៈពេលនោះក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកTOYOTA TUNDPA ពណ៌សមួយភ្រឿងពាក់ស្លាកលេខភ្នំពេញ2AV-6024 បើកបរក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកចំពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលចូលក្រោមកង់រថយន្តរងការខូចខាតយ៉ាងដំណំសំណាងដែរម្ចាស់ម៉ូតូមិននៅក្បែរខំអីចប់បាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីជួយធ្វើការសម្របសម្រួល តែភាគីខាងម៉ូតូបានទារសំណង់ពីរថយន្តបង្កចំនួន៦០០ដុល្លារក្រោយមកដោយមានការជួយសម្របសម្រួលពីសមត្ថកិច្ចផងនោះទើបភាគីខាងរថយន្តបង្កព្រមសងជាសំណងទៅឲ្យម្ចាស់ម៉ូតូដែលបានរងការខូចខាតនោះចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿងតែម្ដង។រក្សាសិទ្ធិ៖)ដោយវុត្ថា