កំពង់ស្ពឺ÷បុរស 3 នាក់បានជិះម៉ូតូឌុបគ្នាស្របពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងបើករេចង្កូតបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ 2 នាក់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀតរបួសធ្ងន់(ភាគីខាងម៉ូតូ) ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង ០០នាទី ថ្ងៃទី22 ខែសីហា 2021 លើផ្លូវលំត្រង់ចំណុចភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពងស្ពឺ មានរថយន្ត 01គ្រឿង ម៉ាកTACOMA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2D-3101 អ្នកបើកបរឈ្មោះ ស៊ុំ ប៉ារីស ភេទប្រុស អាយុ 29ឆ្នាំ រស់នៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិចទៅទិសខាងកើត លុះទៅដល់ចំណុចខាងលើ បានរ៉េចង្កូតបុកម៉ូតូ 01គ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1G-2304 អ្នកបើកបរឈ្មោះ កង វ៉ាត ភេទប្រុស អាយុ 30ឆ្នាំ រស់នៅភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានឌុបមនុស្ស 02នាក់ 1-ឈ្មោះ ឆែម ថន ភេទប្រុស អាយុ 37ឆ្នាំ 2-ឈ្មោះ ព្រំ វុទ្ធា ភេទប្រុស អាយុ 20ឆ្នាំ អ្នកទាំងពីររស់នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលអោយ
ស្លាប់មនុស្ស 02នាក់ប្រុសនៅកន្លែងកើតហេតុ ( កង វ៉ាត និង ព្រំ វុទ្ធា )
របួសធ្ងន់មនុស្ស 01នាក់ប្រុស ( ឆែម ថន )ភាគីខាងម៉ូតូ
ខូចខាតម៉ូតូ 01គ្រឿងធ្ងន់
ខូចខាតរថយន្ត 01គ្រឿងស្រាល
ចំពោះវត្ថុតាងទាំង 02គ្រឿង រក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលតាំងក្រូចដើម្បីរង់ចាំប្រគល់ឲ្យជំនាញចាត់ការពេលក្រោយតាមនីតិវិធី
ចំណែកអ្នកបើកបរសមត្ថកិច្ចជំនាញបានក្បត់ខ្លួនយកទៅសួរចម្លើយពិនិត្យឃើញជាតិអាកុល(0.56) នៅផ្នែកចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចាត់ការតាមនីតិវិធី។ P+19