ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

មន្ត្រីអាវុធហត្ថម្នាក់បញ្ចេញចរិតពាលពិត បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួន ថែមទាំងជេប្រមាថទៅលើអ្នកព័ត៌មាន.!

ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធម្នាក់នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឈ្មោះ កុសល មានឋានរស័ត្តិអនុសេនីយ៍ឯក នាយប់ថ្ងៃទី២២ ខែសីហានេះ បានបង្ហាញភាពអកតិកាយវិការអួតអាង ជេប្រមាថគេឯង នៅទីសាធារណះបន្ទាប់ពីបានបើករថយន្តម៉ាក ខ,ម បុកម៉ូតូមួយគ្រឿងហើយបើកគេចខ្លួនតែត្រូវបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍ដេញតាម តែត្រូវបុគ្គលនោះជេប្រមាថ សូម្បីតែក្រុមសារព័ត៍មាន ក៍ជននោះធ្វើការប្រមាថដែរ។

យោងតាមប្រភពពីប្រជាពលរដ្ឋ និង ក្រុមដឹកម្ហូបអាហារពេលយប់ដែលបានឃើញ ហេតុការណ៍បានអោយដឹងថា នៅយប់កើតគេបានឃើញរថយន្តមួយគ្រឿងម៉ាក ខ,ម បានបុកម៉ូតូដែលជិះឌុបស្ត្រីម្នាក់ ហើយពុំបានចុះមកសួនាំ អ្វីនោះទេ ក៍បើកចេញទៅ ឃើញដូចនោះពួកខ្លួននឹងប្រជាពលរដ្ឋដ៍ទៃ រួមជាមួយក្រុមសារព័ត៍
មានក៍បានដេញតាម ហើយបានឃាត់រថយន្តនោះអោយមកដោះស្រាយជាមួយជនរងគ្រោះ តែជននោះនៅតែព្យាយាមបើកគេច រហូតដល់សណ្ឋាគារមួយទើប ជនទំនើងដែលអាងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ បានចុះមកចង្អុលមុខពួកខ្លួនថា ណែអាខ្ញុំកញ្ចាស់គេ ពួកអ្ហែងចេះដឹងរឿងគេម៉េះ អញបុកអាញ់សង អស់ប៉ុន្មានលាន អញបុកមួយសងមួយ អញបុកពីសងពីរ យកអាអ្នកអញបុកមក ទាប៉ុន្មានអញសង សូម្បីតែអាពួកកាសែតក៍កុំចេះដឹងរឿងអញ អញបុកអញសង ។

ដែលទង្វើនេះជាទង្វើ បែបជនពាល ដែលពុំមានការអប់រំទាល់តែសោះ ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ ជាអ្នកអនុវត្តន៍ច្បាប់បែជានិយាយបែបជនពាល តើសាកសម្យជាមន្ត្រីកងរាជអាវុធហត្ថទេ ស្តែងចេញពីទង្វើនេះ វាពិតជាធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ឋអ្នកដ៍ទៃ ក៍ដូចជាប៉ះពាល់ដល់មន្ត្រីកងរាជអាវុធហត្ថដទៃ ជាពិសេសវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរិ៍ឈ្មោះ មេបញ្ជាការកងរាជអាវុធហត្ថ គឺឯកឧត្តម ឧត្តមសឹនីយ៍ ហេង ប៊ុនទី ដែលឯកឧត្តមមានការគោរពស្រលាញ់ពីមហាជន ទាំងក្នុងខេត្ត និង ក្រៅខេត្ត ព្រោះតែឯកឧត្តម ជាថ្នាក់ដឹកនាំ មានគុណធម៍ សុជីវធម៍ និង វិន័យថ្លៃថ្នូរ ប៉ុន្តែបែជាមន្ត្រីក្រោមឱវាទ យករថយន្តអង្កភាពជិះ ហើយ ប្រើអាកប្បកិរិយា ច្រងេងច្រងាង អួតក្អេងក្អាង ខ្វះក្រមសីល៍ធម៍ មិនសាកសម្យជាមន្ត្រីកងរាជអាវុធហត្ថទាល់តែសោះ។ ប្រភពដ៏ដែលបានបន្តថា បើកងរាជអាវុធហត្ថ មានបុគ្គលបែបនេះ ម្នាក់ ឬ ពី នាក់ទៀត ប្រជាពលរដ្ឋពិតជាអស់ជំនឿ ជាក់ជាពុំខាន។ដូចនេះ ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ សង្ឃឹមថា ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នឹងចាត់វិធានការណ៍ទៅលើបុគ្គលបែបនេះជាក់ជាពុំខាន៕មានវីដេអូទស្សនាP19

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com