ភ្នំពេញ៖)បុរសម្នាក់ត្រូវបានស្លា ប់បាត់បង់ជីវិតដោយសារតែជិះម៉ូតូលឿនមិនប្រយ័ត្នលុះមកដល់ផ្លូវបំបែកជា ៤ ក៍បានជ្រុលទៅបុកជាមួយនឹងរថយន្តពេញទំហឹងបណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯជនរងគ្រោះដួលបោកទៅនឹងថ្នល់របួសធ្ងន់ហើយត្រូវបានស្លា ប់ ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង១៥នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ តាមបណ្ដោយផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពជនរងគ្រោះមាន ឈ្មោះ វ៉ន សុផល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅ ឃុំកោះចារ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ១១ឍ ផ្លូវលេខ២៧ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក់ហាយឡិនឌ័រពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ2R7383 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៣ ក្នុងទិសដៅពីលិចទៅកើតមានល្បឿនមធ្យម ខណៈពេលដល់ត្រង់ចំណុចផ្លូវបំបែកជា ៤ ស្រាប់តែមានបុរសម្នាក់ដែលត្រូវជាជនរងគ្រោះនឹងជិះម៉ូតូម៉ាកXR ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AY-4000 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិច មានល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចុមពីចំហៀងផ្នែកខាងមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូជនរងគ្រោះដួលបោកទៅនឹងថ្នល់រងការខូចខាតយ៉ាងដំណំ រីឯម្ចាស់រងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះភ្លាមៗដែរ តែជាកម្មអកុសលជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃការិយាល័យចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តហើយនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។រក្សាសិទ្ធិ៖)ដោយវុត្ថា