ភ្នំពេញ៖) បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងរថយន្តគេកំពុងតែបត់ឆ្លងផ្លូវពីក្រោយយពេញទំហឹងបណ្តាលឲ្យឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនភ្លាមៗដើម្បីព្យាបាលរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង១៥ នាទីព្រឹក ថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២១ នេះ ស្ថិតតាមបណ្ដោយផ្លូវលេខR3ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលហេតុការនេះបានកើតឡើងគេឃើញនារីម្នាក់បើករថយន្តម៉ាករ៉េហ្វរពណ៌ទឹកប្រាក់ពាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AN-6107 បើកធ្វើដំណើរតាមបណ្ដោយផ្លូវ R3 ក្នុងទិសដៅពីត្បូងទៅជើងខណៈពេលមកដល់ត្រង់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងត្រឡប់ក្រោយ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IJ-8995 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវR3 ដូចគ្នាក្នុងទិសដៅពីជើងទៅត្បូងមានល្បឿនលឿនក៏បានជ្រុលចង្កូតទៅបុករថយន្តចំទ្វារផ្នែកខាងស្តាំយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ ចំណែករថយន្តត្រូវបានរងការខូចខាតអស់ទ្វារផ្នែកខាងស្ដាំ។
ក្រោយកើតហេតសមត្ថកិច្ចមូលរដ្ធានក៍បានចុះមកដល់ដើម្បីត្រួតពិនិត្យមើលនិងធ្វើការវាស់វែងរួចរាល់ទើបយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯអធិការដ្ធាននគរបាលចរាចរណ៍ ខណ្ឌដូចពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖)ដោយវុត្ថា