ភ្នំពេញ៖) បុរសម្នាក់ស្រវឹងស្រាជោកជាំបើកកង់បីឥណ្ឌាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរ៉េចង្កូតទៅបុកកង់បីឥណ្ឌាដូចគ្នាមួយគ្រឿងទៀត ដែលម្ចាស់បានចតទុកនៅនឹងចិញ្ចឹមផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមាននណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៣៥នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី០១ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៏មាន ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំបើកកង់បីឥណ្ឌាពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខតាកែវ1R-6426 បើកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៍ បានរ៉េចង្កូតទៅបុកជាមួយកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខតាកែវ1R-2989 ដែលម្ចាស់បានកចតទុកនៅចិញ្ចេីមផ្លូវ ពេញទំហឹងបណ្ដាលឲ្យកង់បីឥណ្ឌាទាំងពីគ្រឿងរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ ទើបធ្វើការវាស់វែងនឹងទុកពេលវេលាឲ្យភាគទីតំាងពីធ្វើការចចារអស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងបង្កព្រមយកកង់បីឥណ្ឌាដែលបានរងការខូចខាតនោះទៅធ្វើការជួសជុលឲ្យបានស្អាតដូចដើមវិញដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុនេះតែម្ដង។រក្សាសិទ្ធិ៖)ដោយវុត្ថា