ភ្នំពេញ៖)ស្រ្តីជាអ្នកលក់សាច់មាន់ម្នាក់នៅក្នុងផ្សារព្រៃទា ត្រូវបានខ្សែភ្លើងឆក់ររងរបួសធ្ងន់ ហើយត្រូវបានស្លា ប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យឯកជន។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១នេះ តាមបណ្ដោយផ្លូវបេតុងលេខ៨៦k ទល់មុខនឹងផ្សារព្រៃទា ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមាន ឈ្មោះ ម៉ាន ធីតា ភេទស្រី អាយុ៤១ឆ្នាំ សព្វថ្ងៃជាស្រីមេម៉ាយ មានស្រុកកំណើតរស់នៅផ្ទះលេខ៧៨ ភូមិខ្វា ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បច្ចុប្បុន្ន ជួលបន្ទប់គេស្នាក់នៅម្ដុំផ្សារព្រៃទា ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកូនប្រុសរបស់ជនរងគ្រោះបានរាបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុម្ដាយរបស់គាត់បានយកសាច់មាន់មកដាក់នៅកន្លែងតូបលក់ជាធម្មតាដូចសព្វមួយដង ស្រាប់តែមកដល់ម៉ោង១១ជាងនេះរូបគាត់ក៏បានទាញខ្សែភ្លើងយកមកដោតព្រី ហើយរូបគាត់មិនបានដឹងថាខ្សែភ្លើងនោះបានដាច់រលាត់ដោយសារកណ្ដុរកាត់នោះទេក៏បានយកដៃទៅកាន់ចំកន្លែងនោះទើបបណ្ដាលឆក់ដាច់ផ្ងាក្រោយ ហើយរងរបួសធ្ងន់រួចក៏បានស្លា ប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៍បានរក្សាទុកសាកសពនៅលើរថយន្តសាមុយ លួចទាក់ទងទៅក្រុមគ្រូពេទ្យឲ្យមកយកសំណាកទៅពិនិត្យ ឃើញថាជនរងគ្រោះអវិជ្ជាមាន covid ១៩ ទើបប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុកុសលវិច្ច័យរួចរាល់ ក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។ រក្សាសិទ្ធិ៖)ដោយវុត្ថា