ភ្នំពេញ÷តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ លើសុំណុំរឿងលើជនសង្ស័យម្នាក់ ដែលជួញដូរគ្រឿងញៀនជាង ២ គីឡូក្រាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញ រួចប្រគល់ឲ្យចៅក្រមធ្វើការស៊ើបសួបន្តតាមនីតិវិធីច្បាប់ ។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងករណីនេះតំណាងអយ្យការបានបេីកការស៊េីសួរពីបទ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទ មានឈ្មោះ មិល ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។
វត្ថុតាងចាប់យក -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ២គីឡូ និង ០៥៤.២១ក្រាម