ភ្នំពេញ៖)បុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងដឹកអេស្កាវទ័រកោះពស់កំណត់តាមបណ្ដោយផ្លូវម៉ៅសេទុងក៏បានទាក់ជាមួយនឹងដើមឈើមួយដើមបាក់រលំទៅប៉ះជាមួយនឹងបង្គោលភ្លើងមួយដើមទៀតរងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣៥នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងទៀតបានឃើញបុរសម្នាក់បើករថយន្តធុនធំម៉ាកពុយស្សូ ក្បាលពណ៌ត្រីអ៊ីមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ01 3-2771 បើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ខណៈពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៏បានទាក់ជាមួយនឹងដើមឈើបណ្ដាលឲ្យបាក់រលំទៅសង្កត់ជាមួយនឹងបង្គោលភ្លើងមួយដើមទៀតរងការខូចខាត ក្រោយមកអ្នកបើកបរបង្កបានចុះពីរថយន្តលាបសាប៊ូគូទដាក់មេប្រូចទៅបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះចិត្តដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកទទួលយករថយន្តបង្កទៅរក្សាទុករងចាំតៃកុងឬក៏ថៅកែរថយន្តចូលខ្លួនដោះស្រាយគ្នាទៅតាមនិតិវិធី។រក្សាសិទ្ធិ៖)ដោយវុត្ថា