ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ករណីរជីកណ្តៅដីនៅក្នុងបឹងតាកែវ ប្រធានមន្ទីររ៉ែបានប្រាប់ឲ្យដឹងថាគឺមានច្បាប់ទាំងអស់…

ខេត្តតាកែវ)÷ ពិតជាគួរឲ្យសរសើរមែនសម្រាប់ប្រធានមន្ទីររ៉ែខេត្តតាកែវចំពោះករណីបឹងតាកែវ លោកថាសុទ្ធតែមានច្បាប់ទាំងអស់ ដែល ពេលថ្មីៗនេះត្រូវ បានអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់ឲ្យ អាជ្ញាធរ ខេត្តតាកែវ មានវិធានការទប់ស្កាត់ ចំពោះករណីជីកយកអាចម៌ដី ការ ចាក់ដីលុបអាង និង ការ សង់សំណង់ផ្សេងៗនោះ ចំណែកឯលោក ផេង វុធ ប្រធាន មន្ទីរ រ៉ែ និង ថាមពល ខេត្តតាកែវវិញ បានថ្លែងថា ករណីរណ្តៅដី នៅ ក្នុង បឹងតាកែវ គឺមាន ច្បាប់ទាំងអស់។

ប្រជាពលរដ្ឋសូមកោតសរសើរចំពោះលោកផេង វុធ ដែលលោកឆ្លើយថា ក្នុង លិខិត របស់អង្គភាពប្រឆាំង អំពើពុករលួយបាន បញ្ជាក់យ៉ាងច្បាស់ហើយថា បាតុភាព ដែល កើតមាន ចំពោះ បឹងតាកែវនោះ គឺជាទំនាស់បុគ្គលតែប៉ុណ្ណោះ ហើយ ចំពោះ ករណីរណ្តៅដី នៅ ក្នុង បឹងតាកែវវិញនោះ គឺសុទ្ធតែមានច្បាប់ ចេញពីមន្ទីរ រ៉ែនិងថាមពលខេត្តទាំងអស់ ហើយ ប្រសិន បើ គ្មាន ច្បាប់នោះទេ គឺច្បាស់ជាជាប់គុកហើយ។

សូម បញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ អ្នក នាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាស ព័ត៌មាន មួយ ដោយ ស្នើសុំដល់អាជ្ញាធរខេត្តតាកែវត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវផងដែរ។

ការចេញសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ គឺធ្វើឡើងបន្ទាប់ពីអង្គភាពមួយនេះ ទទួលបានពាក្យប្តឹងពីរអនាមិកជាបន្តបន្ទាប់ពីករណីភាពមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវមួយកន្លែងនេះ ពាក់ព័ន្ធការជីកយកអាចម៌ដី លុបដីបំពេញ សាងសង់សំណង់រឹងមាំ និងការទិញលក់ ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ក្រោយ ការ ចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង អង្គភាពប្រឆាំងអំពើពុករលួយបាន ពិនិត្យឃើញថា បាតុភាពដែលពាក្យប្ដឹង អាចជាទំនាស់ ឬជាកំហុសលើករណីផ្សេង ដូចជា៖ ការជីកយកអាចម៍ដីពីផ្ទៃបាតបឹង, ការចាក់ដីលុបផ្ទៃអាងទឹក, ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក, ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹកដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។

យ៉ាងណាក៏ដោយ ផ្អែកតាមលទ្ធផលខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីខាងលើដើម្បីធានាដល់និរន្តភាព នៃការប្រើប្រាស់អាងទឹកតាកែវនេះ។ ហើយថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តតាមដានករណីនេះនិងមានវិធានការ តាមផ្លូវច្បាប់បន្តបន្ទាប់ទៀត តាមសភាពការវិវត្តជាក់ស្ដែង៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com