ភ្នំពេញ ៖ ខ្លាំងមែនម្ចាស់ឆ្នោតវៀតណាមដែលល្បីឈ្មោះM9999កំពុងដេីរដាក់ឱ្យកូនកញ្ច្រែងអង្គុយកត់រីកដុះដាលដូចផ្សិតក្នុងខណ្ឌសែនសុខ តែមិនដែលឃេីញអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបសោះ ពលរដ្ឋបានដាក់ការសង្ស័យថាលោកវីរៈសេនីយ៍ត្រី សុខ សុផល មេប៉ុស្តិ៍ទឹកថ្លាបានលាភសក្ការៈហេីយមេីលទៅបានជាបិទភ្នែកជិតឈឹងទើបមិនហ៊ានចុះបង្ក្រាបទីតាំងនេះ?
ប្រជាពលរដ្ឋបានបង្ហេីបថា ទីតាំងកត់កន្ទុយលេខខុសច្បាប់ជាច្រេីនកន្លែងដែលគេស្គាល់ថាឈ្មោះM9999 នៅ ខាងក្រោយស្ថាននីយ៍ប្រេងឥន្ទនៈកាលតិចច្រកចូលផ្សារជិតណាន និងជាប់របង ស្ថានីយ៍ប្រេងឥន្ទនៈតេលាខាងលិចផ្ទះសំណាក់ទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ដោយកំពុងបេីកទទួលភ្ញៀវចូលចាក់ជាហូរ
ហែរនិងបេីកចំហដោយមិនទាន់ឃេីញមានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ចុះទៅបង្ក្រាបនោះទេរឺក៏ម្ចាស់ទីតាំងសែនក្បាលទឹកត្រូវហេីយទេីបស្ងាត់បែបនេះ?
សូមរំលឹកថា កន្លងមកលោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីបានបញ្ជាយ៉ាងមុឺងម៉ាត់ ឱ្យចៅហ្វាយខណ្ឌទាំង១៤ បង្ក្រាបឱ្យអស់នូវល្បែងស៊ីសង់គ្រប់ប្រភេទក្នុងមូលដ្ឋានរៀងៗខ្លួនដេីម្បីទប់ស្កាត់បទល្មេីស លួច ឆក់ ប្លន់ជាដេីម។ តែផ្ទុយទៅវិញ លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខហាក់មិនស្តាប់បញ្ជា
បែរជាបណ្តោយឱ្យល្បែងស៊ីសងខុសច្បាប់
ជាច្រេីនជាពិសេសល្បែងឆ្នោតវៀតណាមតែម្តងរីកដុះដាលដូចផ្សិតទៅហេីយ។
ពលរដ្ឋចាំមេីលលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខនិងលោកវរសេនីយ៍ឯក ហ៊ួម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខមានសមត្តិភាពបង្ក្រាបទីតាំងខាងនេះបានរឺយ៉ាងណា? ៕
រាយការណ៍អត្ថបទដោយP19