(រាជធានីភ្នំពេញ)÷ បុរសម្នាក់ដែលគេដឹងថាជាម្ចាស់ទីតាំងកត់ឆ្នោតវៀតណាមបានប្រេីប្រាស់អាវុធខ្លីគំរាមលោកពូម្នាក់ដែលបានមកចាក់ឆ្នោត ព្រោះតែលោកពូដែលជាកូនឆ្នោតសុំខ្វះ ៥០០០រៀល។ ហេតុការណ៍នេះកេីតឡេីងនាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅសង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពត៌មានដែលអង្គភាពយេីងខ្ញុំទទួលបានដែលឈានដល់ម្ចាស់ទីតាំងកត់ឆ្នោតវៀតណាមយកអាវុធខ្លីមកភ្ជង់ព្រោះតែកូនឆ្នោតដែលមកចាក់ឆ្នោតមានជាតិស្រវឹងក្នុងខ្លួន និងសុំជំពាក់ ៥០០០រៀលសិន តែមេឆ្នោតមិនព្រមក៏កេីតមានការឈ្លោះប្រកែករហូតឈានដល់ការប្តឹងផ្តល់មកដល់ប៉ុស្តិ៍គោកឃ្លាងតែម្តង។
គួរបញ្ជាក់ផងដែរថាបងស្រីដែលជាម្ចាស់ទីតាំងកត់ឆ្នោតវៀតណាមបានប្រាប់ឲ្យដឹងថាគាត់ចាប់ផ្តេីតកត់ចាប់ពីចុងខែ ០៥មកម្ល៉េះ ដោយកន្លងមកមេកញ្ច្រែងជាអ្នកកត់ខ្លួនឯង។
យ៉ាងណាមិញរឿងរ៉ាវនេះអង្គភាពយេីងខ្ញុំបានទំនាក់ទំនងទៅលោកដួង វណ្ណៈ ដែលមានតួនាទីជាមេប៉ុស្តិ៍ សង្កាត់ គោកឃ្លាង ដេីម្បីទទួលបានពត៌មានពីគាត់ ក៏ប៉ុន្តែលោកមិនបានលេីកទូរស័ព្ទយេីងខ្ញុំនោះទេ។
ពាក់ព័ន្ធនិងករណីនេះមហាជនកំពុងតែងឿនឆ្ងល់ថា ហេតុអ្វីគ្រប់ទីតាំងកត់ឆ្នោតវៀតណាមនេះមិនបិទ រឺមួយមានមន្រ្តី អ្នកធំណាមួយកាងពីក្រោយ? ចំណែកឯសមត្ថកិច្ចក្នុងមូលដ្ឋានហេតុអ្វីគ្មានចំណាត់ការទាល់តែសោះនៅតែបណ្តែតបណ្ដោយអោយអ្នកញៀនល្បែងទាំងនោះបើកលេងបានយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានដាក់ការសង្ស័យថាប្រហែលជាមេប៉ុស្ត៍បានសើមមាត់សើមកនិងគេហើយមើលទៅបានជាមិនធ្វើការបង្រ្កាបរឺ មួយអស់លោកទុកចិញ្ចឹមឆ្នាំង៕
#ប្រភពព័ត៌មានពី_សារព័ត៌មានពោធិមាស