ភ្នំពេញ៖) បុរសម្នាក់ដែលគេបានដឹងថារូបគាត់មានប្រព័ន្ធសរសៃប្រសាទខួរក្បាលម្នាក់ចេញពីផ្ទះមកកណ្ដាលវាលស្រែដែលមានត្រពាំងទឹកនៅព័ទ្ធជុំវិញដើម្បីរកដាក់ប្រកៃយកត្រីមកធ្វើម្ហូប មិនទាន់នឹងបានចុះទៅដល់ក្នុងទឹកត្រពាំងផងក៏ស្រាប់តែប្រកាច់ស្លា ប់ដោយផ្កាប់មុខនៅនឹងមាត់ត្រពាំងបង្កការភ្ញាក់ផ្អើលទាំងព្រឹក ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង១៥នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវលំនៅក្បែរដីឡូមួយកន្លែងកណ្ដាលបឹងស្រែ សិ្ថតក្នុងភូមិព្រៃសាលា ក្នុងសង្កាត់កាកាបទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមាន ឈ្មោះ វេង វៃភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើជាកម្មករសំណង់ មានប្រពន្ធជាកម្មការិនីរោងចក្រមានកូនប្រុសស្រីចំនួន០២នាក់ស្រុកកំណើតរស់នៅក្នុងភូមិរលួស ឃុំ ឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បច្ចុប្បន្ន ជួលបន្ទប់គេស្នាក់នៅជាមួយប្រពន្ធនិងកូន ក្នុងភូមិព្រៃប្រលា សង្កាត់កាកាបទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រកបមុខរបរជាកម្មករសំណង់ ប្រពន្ធជាកម្មការិនីរោងចក្រ ។
យោងតាមប្រភពពីប្រពន្ធជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាប្ដីរបស់គាត់កាលពីប៉ុន្មានឆ្នាំមុន បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតទៅដល់មានជំងឺសសៃប្រសាទខួរក្បាលពេលណាធ្វើទុក្ខម្ដងៗ ប្រកាច់ពិបាកនឹងទ្រាំណាស់មកដល់សព្វថ្ងៃនេះ ស្រាប់តែនៅវេលាម៉ោងប្រមាណជា៥កន្លះភ្លឺស្រាងៗនេះ រូបគាត់បានចេញទៅធ្វើការរោងចក្រ ទុកឱ្យប្ដីនៅជាមួយកូនកន្លែងបន្ទប់ជួល ក្រោយមកប្អូនស្រីនឹងបង្កើតខលទូរស័ព្ទមកប្រាប់នាង ប្ដីខ្ញុំបានស្លា ប់ដោយសារតែលង់ទឹកបាត់ទៅហើយទើបប្រញាប់ទៅសុំច្បាប់ពីខាងរោងចក្រជិះមករកមើលប្ដីនៅកន្លែងកើតហេតុក៏ស្រាប់តែឃើញប្ដីស្លា ប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយកើតហេតុសម្ថកិច្ចក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានចង់ខ្សែហ៊ុំព័ទ្ធរួចទាក់ទងទៅក្រុមគ្រូពេទ្យឲ្យចុះមកយកទៅធ្វើតេស្ត រកកូវិដ 19 ជាមុនសិន ទើបប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។