រាជធានីភ្នំពេញ ÷ ប្រជាពលរដ្ឋបានរាយការណ៏ប្រាប់មកអង្គភាពសារព័ត៌មានCRN NEWS ចំពោះទីតាំងហ្គេមបាញ់ត្រីមួយកន្លែងបើកទទួលអ្នកញៀនល្បែងសុីសង នៅផ្លូវស្តុបវត្តអង្គតាមិញផ្លូវបេតុងប្រហែល១០០ម៉ែត្រនៅខាងឆ្វេងដៃ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននៅមិនទាន់មានវិធានការបង្ក្រាប
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យអ្នក សារព័ត៌មាន CRN News ដឹងថា ទីតាំងវង់ល្បែង ហ្គេមអនទ្បាញ ភ្នាល់បាល់ហ្គេម
បាញ់ត្រីនិងហ្គេមច្រើនប្រភេទទៀត កំពុងបើកដំណើរការលេងយ៉ាងសកម្មជារៀងរាល់ថ្ងៃ ពួកគាត់សង្កេត ឃើញមានអ្នកចូលលេងមានចាស់មានក្មេងស្រីប្រុសចូលទៅក្នុងទីតាំនោះយ៉ាងពពាក់ពពួនសង្ស័យថាទីតាំងមួយនេះមិនត្រឹមតែជាកន្លែងល្បែងសុីសងខុសច្បាប់នោះទេអាចជាជំរកប្រមូលផ្តុំប្រេីប្រាស់ថ្នាំញៀនថែមទៀតផង នឹងអាចជាកន្លែងលាក់បាំងជនខិលខួចក្រោយពីធ្វេីសកម្មភាពរួចរត់ទៅសំងំនៅទីនោះ? ចុះប្រសិនបេីជាផ្ទុះជំងឺកូវីដ(១៩)ចេញពីវង់ល្បែង ហ្គេមភ្នាល់បាល់នឹងហ្គេមបាញ់ត្រីព្រមទាំងហ្គេមច្រើនប្រភេទទៀត តើអ្នកណាជាអ្នកទទួលការខុសត្រូវ?
ពលរដ្ឋបានលេីកជាចម្ងល់មកថា តេីហេតុអ្វីបានអាជ្ញាធរមូលដ្ឋានមិនមានវិធានការបង្ក្រាបចំពោះទីតាំងមួយនេះ? បានជាបណ្តែតបណ្តោយឲ្យម្ចាស់ទីតាំងមួយនេះបេីកដំណេីរការលេងបានយ៉ាងរលួនបែបនេះទៅវិញ? ឬមួយម្ចាស់ទីតាំងនេះចេះរៀបចំដង្វាយសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីជាថ្នួរក្នុងការមិនបង្ក្រាប? ចុះឯណាទៅភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចនោះ?
បេីតាមសេចក្តីជួនដំណឹងនឹងការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ ៣កុំ ៣ការពារ ក្នុងក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ(១៩) មានប្រសិទ្ធភាពខ្ពស់។
ពលរដ្ឋបានសំណួមពរទៅលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងលោកវីរៈសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ និងលោកមេប៉ុស្តិ៍កាកាបទី១ សូមមេត្តាជួយអន្តរាគមន៍បង្រ្កាបចំពោះទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះផងទាន៕អត្ថបទ
និពន្ធនាយក សារព័ត៌មាន CRN NEWS ទូរស័ព្ទ093414031