ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

រថយន្ត២គ្រឿងព្រលះគ្នាលាន់ដូចរន្ទះបណ្ដាលឲ្យអ្នកបើកបររថយន្តម៉ាក High lander ស្លា ប់បាត់បង់ជីវិត

ភ្នំពេញ៖) បុរសតៃកុងរថយន្ត High lander ម្នាក់ឬបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាមក្រោយពេលកំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួនបុកគ្នាពេញទំហឹងជាមួយនិងរថយន្តសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលរាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ២០០៤ ត្រង់ចំណុចនឹងស្តុបវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ ពេច សារ៉ាយ ភេទប្រុស អាយុ៤៣ មុខរបរជាមន្ត្រីយោធា ស្នាក់នៅម្ដុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លា ប់)

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញរថយន្តសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលរាជធានីភ្នំពេញមួយគ្រឿងបើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ដែលមានពាក់ខោអាវជាឯកសណ្ឋានមន្ត្រីយោធាបើករថយន្តម៉ាក High lander ពណ៍ទឹកប៊ិចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2X-4505 បើកបរក្នុងទិសដៅពីជើងទៅត្បូង មានស្ថានភាពលឿនដូចគ្នាឆ្លងកាត់ភ្លើងស្តុបមិនប្រយ័ត្ន បុកគ្នាពេញទំហឹងជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលរាជធានីភ្នំពេញ ផ្លោងខ្ទៀតទៅបោកជាមួយនឹងបង្គោលភ្លើងក្រឡាប់ផ្ងារជើងគៀបជាប់អ្នកបើករថយន្ត High lander រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានស្លា ប់បាត់បង់ជីវិតទៅវិញក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកើតហេតុនោះភ្លាមដើម្បីត្រួតពិនិត្យមើលរួចរាល់នោះក៏បានទាក់ទងទៅផ្នែកជំនាញឲ្យព្យុះមុខធ្វើការវាស់វែងនិងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅឯចរាចរណ៍ផ្លូវគោក នៃការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសលវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖)ដោយវុត្ថា

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com