ខេត្តកណ្ដាល៖ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាលនៅព្រឹកថ្ងៃចន្ទទី១១ ខែតុលា ឆ្នាំ២០២១បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តក្នុងខែតុលា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនេះក៏បានចូលរួមពីលោក លោកស្រី អធិការរង លោក លោកស្រី នាយ នាយរងផ្នែក លោកនាយនាយរងប៉ុស្តិ៍ទាំង ១០ សង្កាត់ផងដែរ។
នាឱកាសនោះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានចង្អុលបង្ហាញដល់កម្លាំងផ្នែកជំនាញ និងតាមបណ្ដាប៉ុស្ដិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងលើការងារល្បាតពួនស្ទាក់ បង្ការបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលងាយនឹងកើតមានក្នុងភូមិសាស្រ្ត បន្ថែមលើសពីនេះលោកអធិការក៏បានណែនាំឲ្យកងកម្លាំងទាំងអស់ត្រូវចូលរួមការពារថែរក្សាអនាម័យរៀងៗខ្លួន (៣កុំ ៣ការពារ)ដោយពាក់ម៉ាស លាងដៃជាមួយអាកុល ឬជែល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះលោកអធិការក្រុងតាខ្មៅបានសង្កត់ធ្ងន់ៗថា៖កម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវផ្តល់ភាពកក់ក្តៅ និងបម្រើប្រជាពលរដ្ឋយើងឱ្យអស់ពីសម្ថភាព៕ពូឃ្លោក