រាជធានីភ្នំពេញ÷ ពិធីបុណ្យអុំទូកបណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក តែងរៀបចំជារាងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា ការប្រណាំងទូកមានរយៈពេល៣ថ្ងៃតែម្តង ចាប់ពីថ្ងៃ១៤និង១៥កើតដល់ថ្ងៃ១រោចខែកត្តិក ហើយពេលយប់មានការបណ្តែតប្រទីបផងដែរ ចំណែកឯពិធីបុណ្យអកអំបុកសំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២តែប៉ុណ្ណោះ ពោលគឺនៅពាក់កណ្តាលរាត្រីថ្ងៃ១៥កើតខែកត្ដិក ពិធីបុណ្យអុំទូកមានដើមកំណើតតាំងពី រជ្ជកាលព្រះបាត ជ័យវរ្ម័នទី៧ មកម្លេសក្នុងអំឡុងឆ្នាំ១១៧៧ ។
នាឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក លោកឧកញ៉ា អុឹង ផល្លា និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី បានរៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅភូមិគ្រឹះ ហើយលោក ឧកញ៉ា អុឹង ផល្លា ព្រមទាំង លោកជំទាវ បានបួងសួងដល់ទេវតា តាមជួយបីបាច់ថែរក្សាក្រុមគ្រួសារឲ្យជួបប្រទះតែសេចក្តីសុខ និង ទទួលបាន ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លៀងឃ្លាតឡើយ៕ពូឃ្លោក