(សៀមរាប) ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ក្នុងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នេះ ។
ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរមួយរូបដ៏ឆ្នើម ពោរពេញទៅដោយសមត្ថភាព ឆន្ទៈ និងទេពកោសល្យខ្ពស់ ប្រកបដោយគុណធម៌និងសីលធម៌ល្អ ដែលបានទទួលនូវការកោតសរសើរ គោរពស្រឡាញ់ ពីសំណាក់មហាជនទូទៅ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់អង្គភាពយោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មានជំនឿជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនមួយរូបដែលសក្តិសម ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពសង្គម និងលើកស្ទួយកិត្យានុភាពរបស់ជាតិ ការអភិវឌ្ឍជាតិកាន់តែរឹងមាំរីកចម្រើនថែមទៀតលើគ្រប់វិស័យដើម្បីវិបុលភាព សេចក្តីសុខ ចម្រើនរុងរឿងនិងសុភមង្គលរបស់ប្រជាជាតិកម្ពុជាយើងតទៅអនាគត ។ដោយ: និត ណារ៉ុង