រាជធានីភ្នំពេញ÷ ប្រទះឃើញសពទារកដែលមានអាយុប្រហែលមួយសប្តាហ៏ម្នាក់ត្រូវបានឪពុកម្តាយបង្កើតដាក់ចូលទៅក្នុងកេះរួចយកទៅប្លុងចោលក្រោមជើងដំរីថ្មមុខក្លោងទ្វារជម្ពូវ័នបង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅមុខក្លោងទ្វារវត្តជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងប្រហែល៨ព្រឹកមិញនេះពួកគាត់បានលក់បន្លែនិងភេសជ្ជ:ក្បែរនោះបានក្រលេកមើលឃើញកេះក្រដាសមួយនៅក្រោមជើងដំរីដោយពួកគាត់នឹកស្មានថាជាកេះអ្នកលក់បន្លែ ខណ:ពេលដែលអ្នកលក់បន្លែរើចេញអស់ត្រលប់ទៅផ្ទះរៀងៗខ្លួនក៏បានបន្សល់ទុកកេះមួយនៅទីនោះទើបអ្នកលក់ភេសជ្ជះនៅក្បែរនោះដើរទៅបើកមើលស្រាប់តែប្រទះឃើញសពទារកប្រុសម្នាក់នៅក្នុងកេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការហ៊ុំព័ទ្ធនៅកន្លែងកើតហេតុខាងលើនិងបានរាយការណ៍ទៅកាន់ការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពុនិត្យសពទារកខាងលើនេះ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពទារកនោះស្លាប់ដោយសារខ្វះអាហារ(បាក់ទឹកដោះ)ហើយសពត្រូវបានសមត្ថកិច្ចយកទៅប្រគល់តាអាចារ្យភ្លុកចាត់ចែងបូជាតាមប្រពៃណី។
ក្នងហេតុការណ៍ភ្ញាក់ខាងលើនេះក៏មានស្ត្រីម្នាក់បានមកអះអាងថារូបគាត់បានស្គាល់ឪពុកម្តាយទារកនេះច្បាស់ណាស់ ដោយគាត់បានបញ្ជាក់ថា ឪពុកទារកខាងលើនេះឈ្មោះស្នាម្តាយឈ្មោះធូ ពួកគេទាំងពីរនាក់ប្តីប្រពន្ធនេះមានមុខរបរជាអ្នករើសអេតចាយ ស្នាក់នៅខាងក្រោយសាលារៀនជម្ពូវ័នហើយសុទ្ធតែជាអ្នកប្រើប្រាស់គ្រឿងញៀនទៀតផង ហើយទារកដ៏អភ័ពនេះកើតមកមានសុខភាពល្អជាទេ ដោយម្តាយឪពុករបស់គេខ្វះការបីបាច់ចិញ្ចឹមកូនទុកក្មេងចោលបណ្តែតបណ្តោយទាល់ស្លាប់បែបនេះ ហើយស្ត្រីខាងលើនេះក៏បានស្នើរឲ្យសមត្ថកិច្ចខណ្ឌពោធិសែនជ័យដែលមានជំនាញបង្រ្កាបគ្រឿងញៀនសូមមេត្តាចុះទៅបង្រ្កាបនិងបោសសំអាតគ្រឿងញៀននៅខាងក្រោយសាលារៀនជម្ពូវ័នផងព្រោះនៅទីនោះសម្បូរអ្នកលក់ចែកចាយនិងប្រើប្រាសគ្រឿងញៀនច្រើនណាស់៕ប្រភពពី/សួង សាម