ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ម្ចាស់ដីស្របច្បាប់ស្នើតុលាការវែកមុខមេខ្យល់បំផុសជនជាតិភាគតិច៨គ្រួសារទន្ទ្រានដីក្រុមហ៊ុន

ខេត្តមណ្ឌលគិរី ៖ ក្រោយពីបងប្អូនជនជាតិភាគតិចព្នងចំនួន៨គ្រួសារ បានលើកគ្នាចូលទៅ ទន្ទ្រានកាន់កាប់ បង្គោល បោះតង់ នៅលើដីរបស់ក្រុមហ៊ុនដែលបានទិញស្របច្បាប់ មាន ទាំងលិខិតទិញ-លក់ ផ្ទេរសិទ្ធិ ដោយទទួលស្គាល់ពីមន្ត្រីជំនាញ និងអាជ្ញាធរត្រឹមត្រូវយ៉ាង គគ្លើន ដោយគ្មានញញើតច្បាប់ តាមការញ៉ុះញ៉ង់របស់មេខ្យល់ ទោះបីអាជ្ញាធរមូលដ្ឋាន និង តំណាងក្រុមហ៊ុនធ្វើការហាមឃាត់ និងស្នើសុំឱ្យផ្អាកដើម្បីបង្ហាញឯកសារយ៉ាងណាក៏មិន ព្រមបញ្ឈប់សកម្មភាព តំណាងក្រុមហ៊ុនទទូចស្នើសុំដល់អាជ្ញាធរស្រុក-ខេត្ត ព្រមទាំងសមត្ថ កិច្ចមេត្តាចាត់វិធានការច្បាប់ទប់ស្កាត់ឱ្យមានប្រសិទ្ធភាពផង ដើម្បីកុំឱ្យភាព អនាធិបតេយ្យ នេះបន្តរីករាលដាលកាន់តែធំ។

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនបានទិញ និងគ្រប់គ្រងដីទំហំពីប្រជាពលរដ្ឋ នៅក្នុងភូមិពូទ្រូលើ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី តាំងពីអំឡុ ងឆ្នាំ២០១៨ មកម្លេះ ដោយមានឯកសារទិញ-លក់ លិខិតផ្ទេរសិទ្ធិ និងទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ ស្រុក ហើយថែមទាំងបានចុះបញ្ជីរជាលក្ខណៈប្រព័ន្ធ ហើយជំនាញសុរិយោដីបានទាំងចេញចុង សន្លឹកឱ្យរង់ចាំតែទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុតែប៉ុណ្ណោះ។

ដើម្បីធ្វើការអភិ វឌ្ឍវិនិយោគលើវិស័យអប់រំ និងកសិកម្ម៖ សាងសង់បណ្តុំស្ថានីយបង្កាត់ពូជសត្វ បន្លែ ផ្លែឈើ និងរុក្ខជាតិផ្សេងៗ និងវិនិយោគលើវិស័យកសិ-ទេសចរណ៍ ( ផ្សារកសិផលខេត្តមណ្ឌលគីរី) ព្រមទាំងវិនិយោគលើវិស័យកីឡា រួមទាំងលំនៅដ្ឋានអ្នកចូលនិវត្តន៍ ( ទេចរណ៍វ័យចំណាស់ ) ដែលគម្រោងទាំងនេះ ត្រូវបានឯកភាពដោយរដ្ឋបាលខេត្តដោយមានការចុះហត្ថលេខាពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត កាលពីឆ្នាំ២០២០កន្លងទៅទៀតផង។ តំណាងក្រុមហ៊ុន បានបន្ថែមថា ចាប់តាំងពីធ្វើការប្រមូលទិញ រហូតដំណាក់កាលធ្វើប្លង់ជាប្រព័ន្ធពុំដែលមាន ការតវ៉ាអ្វីឡើយ ប៉ុន្តែស្រាប់តែថ្មីៗកន្លងទៅនេះ ស្រាប់តែមានពលរដ្ឋ១គ្រួសារធ្វើការជំទាស់ និងកើនគ្នារហូត៨គ្រួសារ ដោយមានទាំងអ្នកដែលបានលក់ដីឱ្យក្រុមហ៊ុនផងដែរកែនគ្នាចូល ទៅទន្ទ្រានបោះបង្គោល បោះតង់ កាន់កាប់ដីក្រុមហ៊ុនទាំងបំពានច្បាប់ធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ និងទ្រព្យសម្បត្តិក្រុមហ៊ុន និងធ្វើការគម្រាមកំហែងម្ចាស់ដីស្របច្បាប់ថែម ទៀតផង។ ដូច្នេះសូមតុលាការមេត្តាជួយស្រាវ ជ្រាវស្វែងរកមុខមេខ្យល់ដែលនៅពីក្រោយ បំផុសឱ្យពលរដ្ឋទាំង៨គ្រួសារចូលមកកាន់កាប់ដីរបស់ក្រុមហ៊ុន ទាំងបំពាន់ច្បាប់នេះ ដើម្បី ចាត់ការតាមច្បាប់ផងទៅចុះ។

លោកសៀក មុន្នី អភិបាលស្រុកអូររាំង បញ្ជាក់ផងដែរថា ការពិតទីតាំងដីដែលកំពុង មានវិវាទ គឺប្រជាពលរដ្ឋជនជាតិភាគតិចបានលក់មកឲ្យលោកឧកញ៉ា ស្រី ចន្ធូ ម្ដងរួចមក ហើយ ប៉ុន្តែក្រោយមកសាច់ញាតិរបស់អ្នកលក់ដីទាំងនោះ បានចេញមកអះអាងថាជាដីរបស់ ពួកគេទៅវិញ។ នៅពេលកើតរឿងបែបនេះអាជ្ញាធរស្រុកបានចេញមកដោះស្រាយ និងសង សំណងជូនពលរដ្ឋដែលអះអាងថាជាម្ចាស់ដីដែរនោះ ក្នុង១ហិកតា៥០០០ដុល្លារ(កន្លែងមាន ដំណាំជាក់ស្ដែង) ហើយកន្លែងអត់ដំណាំជូនពួកគាត់១ហិកតា៣០០០ដុល្លារ ហើយពួកគេ ទទួលយកគ្រប់គ្នាទាំងអស់ លើកលែងតែគ្រួសារ១ប៉ុណ្ណោះមិនទទួល ព្រោះគេចង់លក់ដីឲ្យ អ្នកផ្សេង ហើយក្រោយមកគេបានប្រមូលគ្នីគ្នាមកបន្ថែម ដើម្បីឲ្យមានចំនួនមនុស្សច្រើនដើម្បី ធ្វើការតវ៉ាម្ដងទៀត។

ប្រជាពលរដ្ឋទាំង៨គ្រួសារដែលជាជនជាតិភាគតិចព្នង រស់នៅភូមិពូទ្រូលើ ឃុំសែន មនោរម្យ ស្រុកអូររាំងបានប្រាប់ថា ដីដែលកំពុងមានបញ្ហានេះចំនួន៤២ហិកតា ហើយពួកគាត់ បានធ្វើស្រែចំការនៅតាមមាត់អូរ និងឃ្វៀលគោក្របីនៅកន្លែងនេះតាំងពីឆ្នាំ១៩៩៧ រហូត ដល់ពេលនេះ ហើយមូលហេតុដែលពួកគាត់ដឹងថា ដីទាំងនេះត្រូវឧកញ៉ា ស្រី ចន្ធូ ធ្វើប្លង់ រឹងយក គឺនៅពេលពួកគាត់ចង់លក់ដីទាំងនេះ និងចង់ធ្វើប្លង់ផ្ទេរកម្មសិទ្ធិ តែមិនអាចធ្វើបាន ហើយមន្ត្រីសូរិយោដីបានប្រាប់ក្នុងប្រព័ន្ធទិន្នន័យដីទាំងនេះសុទ្ធតែជាដីរបស់លោកឧកញ៉ាស្រីចន្ធូ។
ពាក់ព័ន្ធហ្នឹងករណីវិវាទនេះ មតិសាធារណៈជនបានងឿងឆ្ងល់ និងលើកជាសំណួរថា  ការចុះបញ្ជីរដធ្លីជាលក្ខណៈប្រព័ន្ធ គឺធ្វើឡើងដោយសារធារណៈ មានច្រើនដំណាក់កាលមាន ទាំងដំណាក់កាលចុះវែង បិទផ្សាយទិន្នន័យដើម្បីឱ្យភាគីពាក់ព័ន្ធមកពិនិត្យ និងធ្វើការកែតម្រូវ ក៏ដូចជាតវ៉ា ចុះហេតុអ្វីបានជា មិនធ្វើតវ៉ាក្នុងដំណាក់កាល ដែលធ្វើការបិទផ្សាយទិន្នន័យ បែរជាទើបមកនាំគ្នាតវ៉ាចូលទៅកាប់កាប់ដីរបស់គេដោយខុសច្បាប់ ខណៈរង់ចាំតែបណ្ណ័កម្ម សិទ្ធិចេញទៅហើយនោះទៅវិញ? តិចលោមានមេខ្យល់ទុច្ចរិតនៅពីក្រោយជាអ្នកញុះញុង ព្រោះចង់បានដីនោះមែនទេដឹង? ដូច្នេះមានតែតុលាការទេ ទើបមានសមត្ថកិច្ចក្នុងការស្រាវ ជ្រាវ វែកមុខអ្នកអុជអាល យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យភាពអនាធិបតេយ្យ ទន្ទ្រាន កាន់កាប់ដី អ្នកដ៏ទៃ បំពាន់ច្បាប់នេះ រីករាលដាលកាន់តែធំ។យោងតាមច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជាជំពូកទី១៩ អំពីការប៉ះពាល់កម្ម សិទ្ធិត្រង់មាត្រា ២៤៧ បានចែងថា រាល់ការប៉ះពាល់កម្មសិទ្ធី និងសិទ្ធិស្របច្បាប់ផ្សេងៗទៀត លើអចលនវត្ថុជាបទល្មើសព្រហ្មទណ្ឌ អនុលោមតាមបញ្ញត្តិនៃច្បាប់នេះ ហើយការខូចខាត ទាំងឡាយដែលបណ្តាលមកពីអំពើនេះត្រូវដោះស្រាយដោយសំណងរដ្ឋវេណី។ មាត្រា២៤៨ ត្រូវចាត់ទុកជាការប៉ះពាល់កម្មសិទ្ធិ និងសិទ្ធស្របច្បាប់ផ្សេងៗទៀត លើអចលនទ្រព្យលើ អចលនវត្ថុ ជាបទល្មើសព្រហ្មទណ្ឌក្នុងន័យនៃច្បាប់នេះមាន។
-រាល់អំពើប្រព្រឹត្តិដោយជាក់ស្តែង រំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិន ទទួលស្គាល់បណ្ណ័ចេញដោយរដ្ឋបាលសុរិយោដី។

រាល់អំពីប្រព្រឹត្តិដោយជាក់ស្តែង រារាំងអ្នកកាន់កាប់ដោយសន្តិភាព ឬភោគីនៃទ្រព្យ មួយនៅក្នុងតំបន់មិនទាន់មានប្លង់សុរិយោដី ដែលរបបកម្មសិទ្ធិមិនទាន់បានពង្រឹងជាស្ថារពរ តាមបញ្ញត្តិនៃច្បាប់ នេះ។
-រាល់ការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ ឬមិនប្រក្រតីលើអលនវត្ថុដែលជាទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមិនស្របតាមមាត្រា១៧ មាត្រា១៨ និងមាត្រា១៩ នៃច្បាប់នេះ។
-រាល់ការបំប្លែងពីដីសម្បទាមកជាកម្មសិទ្ធិ លើកលែងសម្បទានឆ្លើយតបទៅហ្នឹង ប្រយោជន៍សង្គម។ មាត្រា២៤៩ការប៉ះពាល់កម្មសិទ្ធិក្នុងន័យនៃមាត្រាខាងលើអាចជាទង្វើ របស់អាជ្ញាធរមានសមត្ថកិច្ច ឬជាទង្វើរបស់សាមីជន ដែលធ្វើដោយម្នាក់ឯង ឬដោយផ្សំ គំនិតជាមួយភនាក់ងាររបស់អាជ្ញាធរ។ មាត្រា ២៥០ មន្ត្រី ឬអាជ្ញាធរមានសមត្ថកិច្ចដែលបាន ធ្វើអោយប៉ះពាល់ដល់សិទ្ធស្របច្បាប់លើ អចលនវត្ថុត្រូវទទួលទោស រដ្ឋបាល បន្ថែមលើ ទោសព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com