ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

សាកលវិទ្យាល័យខេមរៈរៀបចំកម្មវិធីវាយតម្លៃការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត០២រូប

(ភ្នំពេញ)៖នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យខេមរៈរៀបចំកម្មវិធីវាយតម្លៃការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន០២រូប ជំនាន់ទី០៧ និងជំនាន់ទី០៨ នៃសាលកវិទ្យាល័យខេមរៈដែលស្ថិតនៅអគារសិក្សាសាលកវិទ្យាល័យផ្ទាល់តែម្ដង។

សូមជម្រាបជូនថា បេក្ខជនបណ្ឌិតចំនួន០២រូបដែលធ្វើការការពារលើប្រធានបទពីរផ្សេងគ្នានោះគឺ

១,បេក្ខជនបណ្ឌិត ជា មុនធី ជំនាន់ទី០៨  ជំនាញ នីតិសាធារណៈ ការពារលើប្រធានបទ« ដំណើរការស្ថាប័នរដ្ឋសភាកម្ពុជាពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១៣»ដែលដឹកនាំដោយបណ្ឌិត  សឿ សុវណ្ណភាជន៍ និងបណ្ឌិត រស់ រ៉ាវុធ ។

២,បេក្ខជនបណ្ឌិត ចិន សាធាន ជំនាន់ទី០៧ ជំនាញ នីតិសាស្ត្រ ការពារលើប្រធានបទ« ដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ករណីសិក្សា ៖ខេត្តស្វាយរៀង»  ដែលដឹកនាំដោយបណ្ឌិត អ៊ុំ សុភក្ដិ និងបណ្ឌិត រស់ រ៉ាវុធ ។

សូមបញ្ជាក់ផងដែរថា យោងតាមលិខិតឧទ្ទេសនាមលេខៈ៤១២០ អយក .ឧសន នៃក្រសួងអប់រំ  យុវជន និងកីឡា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បានធ្វើការឧទ្ទេសនាមចាត់តាំងគណៈកម្មការការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន០៧រូបរួមមាន៖

១,លោក បណ្ឌិត ឌី ពុទ្ធារ៉ា ឯកទេសវិទ្យាសាស្ត្រនយោបាយ  ជាប្រធាន

២,លោក បណ្ឌិត អ៊ុំ សុភក្ដិ ឯកទេសនីតិសាស្ត្រ គ្រូវាយតម្លៃទី១

៣,លោក បណ្ឌិត តេង ប៊ុនថុន ឯកទេសនីតិសាស្ត្រ គ្រូវាយតម្លៃទី២

៤,លោក បណ្ឌិត ហាក់ ហ៊ាន់ ឯកទេសនីតិសាស្ត្រ គ្រូវាយតម្លៃទី៣

៥,លោក បណ្ឌិត សឿ សុវណ្ណភាជន៍ ឯកទេសនីតិសាស្ត្រ ជាសមាជិក

៦,លោក បណ្ឌិត រស់ រ៉ាវុធ ឯកទេសវិទ្យាសាស្ត្រនយោបាយ ជាសមាជិក

៧,លោក បណ្ឌិត សូ ម៉ាលី ឯកទេសនីតិសាស្ត្រ ជាសមាជិក។

ក្នុងនាមថ្នាក់ដឹកនាំនៃសាលកលវិទ្យាល័យទាំងមូលរួមទាំងគណៈកម្មការវាយតម្លៃទាំងអស់សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បេក្ខជនបណ្ឌិតទាំងពីរខាងលើ នឹងធ្វើការការខិតខំប្រឹងប្រែងការពារលើប្រធាទរបស់ខ្លួនឲ្យអស់ពីសមត្ថភាពដើម្បីឈានដល់ការសម្រេចនិងជោគជ័យក្នុងការងារពារនិក្ខេបបទថ្នាក់បណ្ឌិតនេះ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com