រាជធានីភ្នំពេញ ៖ ទីតាំងបេីកល្បែងស៊ីសងភ្នាល់បាល់ដ៏ធំមួយនៅកែងគល់ស្ពានជ្រោយជាប់ផ្លូវលេខ៧២ ស្ថិតនៅសង្កាត់ស្រះចក ខណ្ខដូនពេញចាប់ផ្តេីមបេីកដំណេីរការឡេីងវិញហេីយ ដេីម្បីស្វាគមន៍អតិថិជនគ្រប់វ័យមកពីគ្រប់មជ្ឈដ្ឋានចូលលេងទាំងថ្ងៃទាំងយប់សម្រាប់អ្នកចូលចិត្តលេងល្បែងភ្នាល់បាលនេះ ហ៊ាក់មិនញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ។
កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ ដែលទើបនិង បំឡែងខ្លួនថ្មីឈ្មោះថា (អូមេក្រុង)ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនោះឡេីយ។
សូមជម្រាបថា កន្លងមក លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទដូចជា ហ្គេមបាញ់ត្រី ហ្គេម Internet Online និងល្បែងស៊ីសងផ្សេងៗទៀត។ លោក ឃួ ង ស្រេង បានបញ្ជាក់ទៀតថា បើសិនជារកឃើញថា ទីតាំងណាដែលបើក ល្បែងស៊ីសង ហ្គេមបាញ់ត្រី សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិ ធានការតាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មនោះផងដែរ។
ការបញ្ជានេះធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថាអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុតមិនត្រូវអនុញ្ញាតឲ្យ មានល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី និងអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋានជាដាច់ខាត ក្នុងករណីដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំងអ្នកលេង និងម្ចាស់ទីតាំងដែលប្រកបអាជីវកម្មខុសច្បាប់នេះ ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់នោះឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពទាំង ៩ចំណុច របស់រដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេស លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន ដើម្បីរក្សាការពារសន្តិសុខនឹងឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅដោយភាពសុខសាន្ត៕ពូឃ្លោក