ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ឈ្មោះពិន តន មេល្បែងសុីសងដុះស្លែរមានអំណាចធំជាងអាជ្ញាធរមូលដ្ឋានហេីយមេីលទៅ? បានជាហ៊ានបេីកល្បែងសុីសង គ្រប់ប្រភេទសមត្ថកិច្ចមិនហ៊ានបង្ក្រាបទាល់តែសោះនៅស្រុកបរកែវ ខេត្តរតនគីរី

ខេត្តរតនគីរី÷ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិទុយឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។

មេល្បែងស៊ីសងដែលល្បីឈ្មោះ ពិន តន ហៅ តាតន, អាចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត។ ចំណែកលោក ហេង មុនី អភិបាលស្រុកបរកែវ និងលោក ជួប វណ្ណារ័ក្ស អធិការនគរបាលស្រុកបរកែវ ហេតុអ្វីបានជាបណ្តែតបណ្តោយឲ្យបុគ្គលឈ្មោះ ពិន តន, បើកលេងល្បែងស៊ីសងខុសច្បាប់បំផ្លាញសន្តិសុខសង្គមដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពដដែលបានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី កំពុងបើកដំណើរការលេងយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនៅឡើយទេ​ ប្រជាពលរដ្ឋសង្ស័យថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុកគឺបុគ្គលឈ្មោះ ពិន តន,  មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។

ប្រជាពលរដ្ឋបានសំណួមពរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនឹងឯកឧត្តម យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី មិនគួរបណ្តែតបណ្តោយឲ្យបនល្បែងសុីសងទាំងនេះកើតឡើងយ៉ាងពេញទំហឹងនៅដែនដីរបស់ខ្លួនដែលគ្រប់គ្រងនោះទេជាពិសេនៅស្រុកបរកែវនេះឯងសូមមានវិធានការបង្ក្រាបផងទាន ដេីម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច។

បើតាមប្រភពស្និទ្ធនឹងមេល្បែងស៊ីសងឈ្មោះ ពិន តន,  បានបង្ហើបឲ្យដឹងថា​ មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមួយចំនួនក្នុងខេត្តរតនគិរី និងស្រុកបរកែវ ទទួលបានផលប្រយោជន៍ពីបុគ្គលមេល្បែងឈ្មោះពិន តននេះ ទើបពួកគេអាចបើកបនល្បែងស៊ីសងបានយ៉ាងសុខស្រួល។

ជាក់ស្តែងបច្ចុប្បន្ននេះមេល្បែងស៊ីសង បានបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរីយ៉ាងពេញទំហឹង ហើយលោក ហេង មុនី អភិបាលស្រុកបរកែវ នឹងលោក ជួប វណ្ណារ័ក្ស អធិការនគរបាលស្រុកបរកែវ បែរជាសម្ងំស្ងាត់ឈឹង មិនចាត់វិធានការទប់ស្កាត់អ្វីឡើយ។

ចំពោះកាចោទប្រកាន់របស់ប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានCRN News យេីងខ្ញុំមិនអាចសុំការបកស្រាយបំភ្លឺទៅអាជ្ញាធរពាក់ពន្ធ័បាននៅឡេីយទេ  អង្គភាពយេីងខ្ញុំរង់ចាំធ្វេីការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វេីការ៕ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com