ខេត្តក្រចេះ÷ ទីតាំងបនល្បែងសុីសងជលមាន់ដ៍ធំមួយកន្លែងក្នុងភូមិតាម៉ៅ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ បាននឹងកំពុងបើកលេងជារៀងរាល់ថ្ងៃដោយ មិនមានអាជ្ញាធរឬសមត្ថកិច្ចណាម្នាក់ហ៊ានធ្វើការបង្រ្កាបឡើយ។
ប្រភពពីអ្នកចេញចូលលេងល្បែងបាន ខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាចំពោះទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងដ៏ធំជារបស់ លោក ផល្លី
ពួកគេ ចេញ ចូលលេងដោយគ្មានការព្រួយបារម្មណ៍នោះទេ គឺលេងដោយមានសុវត្ថិភាព មានទាំងអ្នកយាមកាមត្រឹមត្រូវទៀតផង ចំពោះខាង អាជ្ញាធរ និង សមត្ថកិច្ច វិញ ក៍មិនបាច់បារម្ភដែរ ។
ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធរ និង សមត្ថកិច្ច ពាក់ពន្ធ័ក្នុងស្រុកអស់ហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែងមកលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់ នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩
ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា
(អូរមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោកស្នងការខេត្ដ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់នឹងអាប៉ោងខាងលើនេះផងដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ។
ជុំវិញករណីខាងលើអង្គភាពយើងពុំទាន់បានធ្វើការទំនាក់ទំនងសាមីខ្លួនពាក់ព័ន្ធនិងអាជ្ញាធរបានទេព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនងសារព័ត៌មានយើងនឹងរង់ចាំការបកស្រាបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធក្នងករណីខាងលើនេះគ្រប់ម៉ោងធ្វើការ៕ស្រិតទីន