ខេត្ដស្វាយរៀង ៖ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវថ្នល់ ស្ពាន ជាច្រើនខ្សែនៅតាមបណ្តាលខេត្តនានា ដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិផល និងធ្វើដំណើរទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត ហើយក៏ជាផ្នែកមួយដើម្បីជម្រុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចំរើនផងដែរ។
ដោយមានការបារម្មណ៍ខ្លាចខូចផ្លូវប្រជាពលរដ្ឋនៅក្នុងភូមិអូរ ឃុំថ្មី បានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា សូមឲ្យជួយផ្សព្វផ្សាយករណីរថយន្ត ធុនធំកំពុងដឹកដីធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងបំផ្លាញផ្លូវធ្វើឲ្យមានការប៉ះពាល់បណ្តាលជ្រុះអាចម៌ដី រាយប៉ាយ ពេញផ្លូវជាតិតែម្ដង មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិទៅច្រកចូលព្រៃវល្វិ៍ក្នុងភូមិអូរ ឃុំ ថ្មី ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។
ប្រជាពលរដ្ឋ ក៍ដូចជាអ្នកធ្វើដំណើរបានលើកឡើងថាពួកគាត់មានការភ័យខ្លាចរថយន្តដឹកជញ្ជូនដីទាំងនោះបើកបរល្បឿនលឿនវ៉ាជែងគ្នា ធ្វើឲ្យពួកគាត់មានការបារម្ភជាខ្លាំងពីសុវត្ថិភាពពួកគាត់ធ្វើដំណើរលើដងផ្លូវជាតិតែម្ដង។
ម្យ៉ាងវិញទៀតពេលបើក បរ ម៉ូតូ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិលដួល ជាបន្តបន្ទាប់ប្រសិនបើថ្ងៃក្ដៅវិញមានសភាពហ៑ុយមើលអ្វីមិនចង់ឃើញ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច មុខផ្លូវចេញ-ចូល ទៅរណ្តៅ ដីមួយនេះ ក៍ដូចជាផ្លូវខាងមុខរថយន្ដចូលចាក់បំពេញ ។
ពលរដ្ឋបានឲ្យដឹងបន្ដថាក្រុមរថយន្ដអាចម៍ដីយកទៅចាក់បំពេញនៅតាមតំបន់មួយចំនួនក្នុងស្រុកកំពង់រោទិ៍ បើមើលពីរណ្តៅដីវិញជ្រៅៗណាស់មិនដឹងគេជីកតាមការកំណត់របស់មន្ទីរ៉ែនិងថាមពលដែរទេទៅថ្ងៃមុខមានផលប៉ះពាល់ច្រើនណាស់រីឯអាជ្ញាធរមិនដែលមកអើតមើលសោះ។
បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយពិតនិត្យមើលក្រុមឡានដឹកដីធុនធំទាំងនេះផងទាន បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើឯកឧត្តមអភិបាលខេត្តនិងមានវិធានការទប់ស្កាត់និងការពារផ្លូវក៍ដូចជាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវផង៕ពូឃ្លោក