ភ្នំពេញ ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ខណ្ឌមានជ័យ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ដោយប្រជាពលរដ្ឋប្រាប់ថា ជាជនសតិមិនល្អ (ជនអនាថា)។
បើតាមសម្ដីបុរសម្នាក់សុំមិនប្រាប់ឈ្មោះបានឲ្យដឹងថា មានក្មេងៗដែលរស់នៅក្នុងភូមិក្បែរប៉ុស្ដិ៍ខាងលើបានដើរកាត់ ហើយក្រឡេកមើលលើដើមស្វាយ ស្រាប់តែប្រទះឃើញបុរសនេះ បានចងកស្លាប់បាត់ទៅហើយ រួចក្មេងៗក៏រត់ទៅប្រាប់គាត់។ បន្ទាប់មក រូបគាត់ក៏រាយការណ៍ប្រាប់ដល់មេការរបស់គាត់ និងប្រាប់សមត្ថកិច្ចនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ ឲ្យបានដឹងផងដែរ។
មន្ត្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ១នេះ បានឲ្យជំនាញខាងកោសល្យវិច្ច័យមកពិនិត្យរួចរាល់ ក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ឲ្យរថយន្តដឹកសព ដឹកយកទៅតម្កល់ទុកក្នុងវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវរកសាច់ញាតិ និងបូជាតាមប្រពៃណី៕