ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

រថយន្តដឹកឈើរបស់មេឧក្រិដ្ឋព្រៃឈើ ឈ្មោះ មករា ដឹកទៅប្រទេសវៀតណាម ទាំងយប់ ទាំងថ្ងៃ សមត្ថកិច្ចមិនហ៊ានក្អកនិងធ្វើការបង្ក្រាប!

ខេត្តរតនគិរី៖ មេឧក្រិដ្ឋព្រៃឈើ ឈ្មួញរកសុីដឹកឈើម្នាក់ឈ្មោះ មករាកំពុងតែបន្តដឹកជញ្ជូនឈើយ៉ាងសកម្មខ្លាំងណាស់ចេញពីតំបន់ភ្នុំកុក.ភូមិទាមក្រោមនៃស្រុកវើនសៃខេត្តរតនគិរីមកស្តុបទុកមួយស្របក់នៅក្នុងឃ្លាំងនៅចុះចំណោតភ្នំខាងជើងបឹងយក្សឡោម នាក្រុងបានលុងទីរួមខេត្តរតនគិរី។

រួចបន្តឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវចូលទៅលក់ឱ្យឈ្មួញវៀតណាមបានយ៉ាងរលូនរីឯសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវកំពុងតែធ្វើមិនដឹងមិនលឺនិងដេកលក់អស់។

មុខរបរដឹកជញ្ជូនឈើរបស់ មេឈ្មួញ ឈ្មោះមករា យកទៅលក់នៅប្រទេសវៀតណាមកំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតផងដែរ ប្រចាំតំបន់ភូមិភាគឦសាន្តនាខេត្តរតនគិរីយើងនេះជាហូរហែមកហើយដែលមានមេការជំនាញផ្នែកដឹកជញ្ជូនម្នាក់ឈ្មោះ ដែល គេជាទូទៅក្នុងខេត្តហៅថៅកែឈើ.មករា ហើយតែងបម្រើបន្តពីថៅកែធំដែលគេចាត់ចែងឱ្យរត់ការបង់លុយជូនសមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនដែលប្រចាំការនៅមូលដ្ឋានគ្រប់ស្ថាប័នក្នុងតំបន់ធ្វើសកម្មភាពរួមទាំងច្រកទ្វារព្រំដែនផងដែរ។

បន្ទាប់ពីបម្រើបន្តរត់ការបង់លុយជូនសមត្ថកិច្ចក៏នៅមានបង់លុយជូនអ្នកកាសែតផងដែរថែមទាំងអ្នកម៉ៅការបម្រើបន្តដឹកជញ្ជូនឈើខុសច្បាប់នោះ យ៉ាងសកម្មយ៉ាងគំហុកទៀតផង។

ឯមុខជំនួញឈើឆ្លងដែនមួយនេះគេស្គាល់ច្បាស់ថាមានមេឈ្មួញធំនៅបង្គាប់បញ្ជាពីក្រោយនិងផ្តល់សិទ្ធិឱ្យអ្នកបម្រើរត់ការរូបនេះមានកាយសម្បទាមិនគ្រប់គ្រាន់ទើបអ្នកធំ និងសមត្ថកិច្ច មន្ត្រីជំនាញ ក្នុងខេត្តរតនគិរីទាំងមូល មិនហ៊ានបង្ក្រាបជាហេតុធ្វើឱ្យឡើងចាងហ៊ានប្រព្រិត្តបទល្មើសធ្វើព្យុះ ធ្វើភ្លៀងតាមអំពើចិត្តដើម្បីដឹកជញ្ជូនឈើលក់ឱ្យឈ្មួញវៀតណាមយកលុយចិញ្ចឹមអ្នកធំ និងមន្ត្រីទាំងនោះ ។

ប្រភពបង្ហើបថា មេការដឹកជញ្ជូនឈ្មោះ មករា នេះប្រើប្រាស់រូបភាពរថយន្តសាំយ៉ុងរហូតដល់ទៅ៤គ្រឿងឯណ្ណោះ តែគេរត់ការប្រាប់សមត្ថកិច្ចនិងអ្នកកាសែតថាតែពីរគ្រឿងទេមានសមត្ថកិច្ចខ្លះដឹងខ្លះមិនដឹងទេ។

ហើយក្នុងចំណោមរថយន្តទាំង៤គ្រឿងនោះគេប្រើស្លាកលេខដូចៗគ្នាតែមួយ4049ចំនួនពីរគ្រឿងឯពីរគ្រឿងទៀតអត់មានស្លាកលេខទេងាយស្រួលបន្លំភ្នែកសមត្ថកិច្ច និងមហាជនតែមហាជនខ្លះគេមិនខ្វល់ឈឺក្បាលជាមួយឡើយព្រោះរូបភាពដឹកជញ្ជូនបែបនោះជាទម្លាប់ទៅហើយសម្រាប់ខេត្តរតនគិរីនេះ។

គេតែងឃើញរថយន្តសាំយ៉ុងនោះដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ ឆ្លងកាត់ក្រុងបានលុង ទីរួមខេត្តរតនគិរី ទាំងថ្ងៃទាំងយប់និងវេលាទាបភ្លឺ នៅតាមផ្លូវជាតិលេខ៧៨A ឆ្ពោះក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវសម្ងំចម្ការស្វាយចន្ទីក្បែរបង្គោលអង់តែនសេវាទូរស័ព្ទ០៩៧ រង់ចាំបារាសព្រំដែនបើកនៅពេលព្រឹកឡើងនិងធ្វើសកម្មភាពរយៈជាង២ខែមកដល់បច្ចុប្បន្នហើយក្នុងមួយថ្ងៃរថយន្តមួយគ្រឿងមិនក្រោម៥ជើងនោះទេ។

រថយន្ដសាំយ៉ុងដែលអ្នករត់ការឈ្មោះ មករា ទាំង៤គ្រឿងសម្រាប់ប្រើប្រាស់ដឹកឈើមិនមានលក្ខណៈគ្រប់គ្រាន់តាមបច្ចេកទេសច្បាប់ចរាចរណ៍នោះឡើយខុសពីរថយន្តដឹកទំនិញផ្សេងៗទៀត។

លោក ឃឹម ចិត្រា ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនអាចរកការបំភ្លឺបានទេជុំវិញបទល្មើសឆ្លងដែន នេះ
សមត្ថកិច្ចជំនាញនៅក្នុងខេត្តវិញចំពោះរថយន្តសាំយ៉ុងដឹកឈើនោះបើសិនជាមានការស្នើសុំសហការបង្ក្រាបណាមួយនោះ តែងតែឆ្លើយដោះសារថាជាប់រវល់ទៅនេះទៅនោះហើយសមត្ថកិច្ចខ្លះនិយាយត្រង់ៗតែម្តងថារថយន្តដឹកឈើឈ្មោះមករានោះមិនអាចបង្ក្រាបបានទេ ព្រោះសមត្ថកិច្ចគ្រប់ស្ថាប័នគេត្រូវរ៉ូវគ្នារត់ការតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រោមយ៉ាងរលូនអស់ហើយបើជំនាញយើងតែឯងបង្ក្រាបវាហាក់ទៅឆ្វេងតែឯងហើយទុកឱ្យគេទៅតាមដំណើរចុះ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com