ខេត្តឧត្ដរមានជ័យ÷ ទីតាំងល្បែងសុីសងមានបៀរអាប៉ោងរបស់ឈ្មោះ(ឃី)កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ដោយមិនមានការទប់ស្កាត់ពីមន្ត្រីមូលដ្ឋានមានសមត្ថកិច្ចសូមមេត្តាត្រួតពិនិត្យមើលល្បែងនៅក្នុងមូលដ្ឋានឈ្មោះឃីនេះផង។
ទីតាំងល្បែងអាប៉ោងដ៏ធំ នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្ដរមានជ័យ បានបើកយ៉ាងរលួនដោយមិនខ្លាចនិងញញឹមមន្ត្រីមូលដ្ឋានទាល់តែសោះ ប្រភពប្រជាពលរដ្ឋចោទសួរថាមូលហេតុអ្វីបានជាមន្ត្រីមូលដ្ឋានមិនព្រមបង្ក្រាប ឬក៏មន្ត្រីមូលដ្ឋាន និងអ្នកញៀនល្បែង? ជាពិសេសគេសង្កេតឃើញថានៅក្នុងមូលដ្ឋានស្រុកត្រពាំងប្រសាទតែម្ដង ដែលសំបូរដោយបទល្មើស ល្បែងស៊ីសង អាប៉ោងយ៉ាងអនាធិបតេយ្យ បើកលេងយ៉ាងសប្បាយ ធ្វើឱ្យអសន្តិសុខ ភូមិឃុំមានសុវត្ថិភាព គួររំលឹកថាសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលខិតខំលុបបំបាត់រាល់ល្បែងស៊ីសង។ល។
ព្រោះថាបញ្ហាអសន្តិសុខដូចជាការឆក់ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ កើតឡើងដោយ សារតែការញៀនល្បែងស៊ីសង ដើម្បីធានាឲ្យបាននៅសន្តិសុខសណ្ដាប់ធ្នាប់ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅឯកឧត្តម ហួតសុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យមេត្តាចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនេះផងទាន ដេីម្បីធានាឲ្យបានភូមិឃុំមានសុវត្ថិភាព៕គង្គា០៦