ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២លោក ហោ គន្ធា ប្រធានស្ថាបនិកសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានដឹកនាំសិក្ខាកាមយុវជនអ្នកសារព័ត៌មានជំនាន់ក្រោយ ២៣នាក់ មកពី ១៣ អង្គភាព ចូលជួបសម្ដែងការគួរសម ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅទីស្ដីការសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណងសិក្សាស្វែងបន្ថែមទៅលេីវិស័យសារព័ត៌មានក្រោមប្រធានបទ”ព័ត៌មានពិតជុំវិញបឹងទន្លេសាប”។ សូមបញ្ជាក់ផងដែរថា អ្នកសារព័ត៌មានទាំង ២៣នាក់ ខាងលេីជាសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលកន្លងមកថ្មីៗកាលពីខែមីនា ឆ្នាំ២០២២នេះ។
ឆ្លៀតក្នុងឱកាសជួបសម្ដែងការគួរសម ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលេីកឡេីងថា រដ្ឋបាលខេត្តពោធិ៍សាត់សូមស្វាគមន៍ ចំពោះសិក្ខាកាមទាំងអស់ ដែលបានចុះធ្វើកម្មសិក្សា នៅក្នុងបរិវេណខេត្តពោធិ៍សាត់ដែលមានរយៈពេល ២ថ្ងៃ នេះ និងសូមគាំទ្រគ្រប់អ្នកសារព័ត៌មានទាំងឡាយណាដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលប្រដោយវិជ្ជាជីវៈ និងក្រមសីលធម៌។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល បានធ្វើការចង្អុលបង្ហាញ និងចែករំលែកព័ត៌មាន និងបទពិសោធន៍ល្អៗ ជុំវិញខេត្តពោធិ៍សាត់ ដែលបានជួបប្រទះកន្លងមក ព្រមទាំងលេីកទឹកចិត្តឲ្យអ្នកសារព័ត៌មានដែលជាសិក្ខាកាមខិតខំប្រឹងប្រែង សិក្សាស្វែងបន្ថែមលើ ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ ដេីម្បីទុកជាដើមទុន ក្នុងការប្រកបរបរជាអ្នកសារព័ត៌នាថ្ងៃអនាគត។
ឯកឧត្តម បានបន្ដទៅទៀតថា អ្នកសារព័ត៌មានគឺជាផ្នែកមួយក្នុងការជួយបំពេញនូវចំណុយខ្វះខាត់ ជូនរដ្ឋាបាលមូលដ្ឋានដែលមានភាពចន្លោះប្រហោងលេីការគ្រប់គ្រង របស់រដ្ឋបាលមូល អ្នកសារព័ត៌មានអាចផ្ដល់ជាដំណឹង ឬព័ត៌មានបន្ថែមដេីម្បីឲ្យរដ្ឋបាលមូលដ្ឋានបានបំពេញនូវចន្លោះទាំងអស់នោះ។
ក្រោយពីទទួលបានអនុសាសន៍ល្អៗ លោក ហោ គន្ធា តំណាងសិក្ខាកាមទាំង ២៣ នាក់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ដែលផ្ដល់កិត្តិយស និងចំណាយពេលវេលាដ៏តម្លៃ ឲ្យសិក្ខាកាមនៃសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានជួបសម្ដែងការគួរសម និងទទួលបាននូវចំណេះដឹង ជំនាញ វិជ្ជាជីវៈបន្ថែមប្រកបដោយសេចក្តីសោមនស្សរីករាយ និងភាពស្និទ្ធស្នាលជាទីបំផុត៕