ខេត្តកណ្តល÷ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ុន ផេងអភិបាលស្រុកខ្សាច់កណ្ដាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អមដំណើរដោយលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល មន្ត្រីរដ្ឋបាលស្រុក ឃុំ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានចូលរួមក្នុងកម្មវិធីសូត្រមន្ត និងសម្ភោធក្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
ឆ្លៀតក្នុងឱកាសនោះគណៈអធិបតីក៏បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សផងដែរ
លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក៏បាននាំយកអំណោយរបស់លោកឧកញ៉ា អ៊ុក រដ្ឋា នាយកក្រុមហ៊ុន មហារដ្ឋា ត្រេឌីង យកមកចែកជូនរួមមាន÷
មន្ត្រីសាលាស្រុកចំនួន ៥៩ នាក់ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល និងសារុងមួយ
ក្រុមប្រឹក្សាឃុំចំនួន០៧ នាក់ក្នុងម្នាក់បានថវិកា ៤ម៉ឺនរៀល
លោកគ្រូអ្នកគ្រូចំនួន ៤៩ នាក់ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល និងសារុង ១
យុវជន ស ស យ ក ១៥នាក់កាកបាទក្រហម១៥ នាក់កាយរិទ្ធ២០ នាក់ ប្រជាការពារ នាយប៉ុស្តិ៍នគរបាលឃុំ២៣នាក់ ប្រជាពលរដ្ឋ ២៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀលនិងសារុង១
សិស្សានុសិស្សចំនួន ៣០០នាក់ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើមជ័រលុប១ ខ្មៅដៃ១ដើម និងថវិកាចំនួន៥ ពាន់រៀល
ឆ្លៀតក្នុងឱកាសនេះលោក ប៊ុន ផេង អភិបាលន័យគណៈអភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រះសង្ឃអាចារ្យគណះកម្មការវត្ត លោកគ្រូអ្នកគ្រូកងកំលាំងប្រជាពលរដ្ឋទូរទាំងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់លោកឧកញ្ញា អ៊ុក រដ្ឋា នឹងលោកជំទាវ បុត្រាបុត្រីព្រមទាំងក្រុមគ្រួសារដែលបានលះបង់នូវ
(មច្ឆាទិដ្ឋិ) (ពោលគឺសេចក្តីកំណាញ់)បានចែកជួន នូវថវិកានឹងរបស់របរប្រេីប្រាស់ដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាលនៅពេលនេះ។
លោកអភិបាលស្រុកខ្សាច់កណ្ដាលរួមទាំងកងកម្លាំងនឹងប្រជាពលរដ្ឋទូរទាំងស្រុកខ្សាច់ខេត្តកណ្ដាល សូមគោរពជួនពរលោកឧកញ៉ា
(អ៊ុក រដ្ឋា) និងលោកជំទាវបុត្រាបុត្រីឲ្យសមប្រកបជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើនសុខភាពល្អជោគជ័យគ្រប់ការងារភារកិច្ច៕អត្ថបទពូឃ្លោក