ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ប្រជាពលដ្ឋស្នើរសុំដល់លោកអភិបាលស្រុកគងពិសី សូមជួយផ្ដល់យុត្តិធម៌…

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២២ ប្រជាពលរដ្ឋចោទសួរលោកភូមិគគ្រួស និងលោកមេឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

-លោកយាយ ហឹង ថន ប្រពន្ធលោក ស៉ឹម សឿន (ជាអតីតមេភូមិគគ្រួស) គាត់បញ្ជាក់ថាបានទិញដីមួយកន្លែងពីលោក រឿន សាវ តាំងពីឆ្នាំ១៩៨២ តំលៃ២ជី មកដល់ពេលនេះហេតុអ្វីអាជ្ញាធរមិនទាន់ធ្វើប្លង់កម្មសិទ្ធិឲ្យពួកគាត់។

-តាមការបញ្ជាក់ពីលោក មេភូមិ គគ្រួសបានបញ្ជាក់ប្រាប់អ្នកសារព័ត៏មានយើងកាលពីថ្ងៃទី១៦ ខែមិថុនា ថាដីនេះជាដីរួមភូមិលោកមិនហ៊ានសម្រេចឲ្យនោះទេ ព្រោះអាជ្ញាធរទុក្ខធ្វើសាលាបុណ្យ ។

-ចំណែកលោកយាយ ហឹង ថន បានប្រាប់ថាដីរួមមានច្រើនណាស់គេនាំគ្នាលក់អស់ហើយ ចុះពេលដែលគេនាំគ្នាលក់ដីរួមអាជ្ញាធរមិនចុះមកហាមឃាត់ម្ដេចបានជាបណ្ដោយឲ្យគេលក់អស់ ទើបតែពេលនេះលោកយាយសល់ដីត្រឹមតែទុក្ខធ្វើផ្ទះចែកឲ្យកូនចៅនៅបែរជាមកឃាត់គាត់អញ្ចឹង??? តើមានឯកសារអ្វីដែលបានតម្កល់នៅភូមិឃុំ ថាដីនេះជារបស់រួមសូមយកមកបង្ហាញមក គាត់និងប្រគល់ដីនេះជូនវិញ?

-រីឯលោក ណុប សុខ មេឃុំពេជ្រមុនី បានឲ្យដឹងថាបើលោកយាយ ហឹង ថន ចង់បានដីនេះត្រូវតែមានការដោះដូរជាថ្នូរអ្វីមួយសំរាប់ធ្វើសាលាបុណ្យទើបប្រគល់ដីនេះឲ្យលោកយាយ។

-លោកយាយ ហឹង ថន នេះជារឿងអយុត្តិធម៌ណាស់សម្រាប់គ្រួសារគាត់ដែលប្តីរបស់គាត់អតីតជាមេភូមិ បានបម្រេីប្រជាពលរដ្ឋតាំងឆ្នាំ១៩៨២ រហូតដល់គាត់ស្លាប់បានបន្សល់ដីមួយកន្លែងនេះសម្រាប់ទុកចែកកូនចៅ តែបែរជាអាជ្ញាធរមិនព្រមប្រគល់ឲ្យមកទល់ពេលនេះ ហើយកុំឃើញកន្ទេលធំ នាំគ្នាបន្លំដេក..ហាស់

-លោកយាយ ហឹង ថន បានលើកម្រាមដៃដប់សំពះអង្វរដល់អាជ្ញាធរឲ្យមានការយោគយល់ចំពោះក្រុមគ្រួសារគាត់ដែរទីទាល់ក្ររកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មានលទ្ធភាពឯណាទៅទិញដីគេសំរាប់ចែកកូនចៅ មានដីត្រឹមតែប៉ុណ្ណឹងទុក្ខសំរាប់ធ្វើផ្ទះចែកឲ្យកូនបានរស់នៅ ហើយលោកយាយ បានទទូចស្នើសុំដល់លោក ចែមភឺនរីម វុទ្ធី អភិបាលស្រុកគង់ពិសី មេត្តាជួយរកដំណោះស្រាយដល់ក្រុមគ្រួសារលោកយាយដោយក្ដីអនុគ្រោះ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com