ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតជូនដំណឹងជាបន្ទាន់ នារសៀលថ្ងៃទី១២ខែ កក្កដា ឆ្នាំ២០២២ដូចខាងក្រោម
រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា បន្ទាប់ពីទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ភាធទាប ITCZ បណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកកំពង់សីលា ព្រមទាំងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥/១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រវែងជាង១៨០ម៉ែត្រ។
ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្តាលឲ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំង និង អាចឈានទៅផ្អាកចរាចរជាបណ្តោះអាសន្នត្រង់ចំណុចខាងលើនាពេលខាងមុខនេះ។
បច្ចុប្បន្ននេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអជ្ញាធរមូលដ្ឋានបានចុះពិនិត្យតាមដានស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រដែលកំពុងលិចលង់នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ និង អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ មេត្តាជ្រាប សូមមានការប្រុងប្រយ័ត្តខ្ពស់ និង ចូលរួមសហការជាមួយអជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អប្រសើរ៕