ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

បង់ថ្លៃសំរាមមានការងាយស្រួលជាងមុន តាមមធ្យោបាយអេឡិចត្រូនិក

ភ្នំពេញ ៖ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ។ ដើម្បីកែសម្រួលដល់ការបង់ថ្លៃប្រើប្រាស់សេវា នឹងត្រូវផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការចេញ និងចែកវិក្កយបត្រប្រមូលថ្លៃសេវាសំរាម និងសំណល់រឹងជាក្រដាស ដូចដែលធ្លាប់ភ្ជាប់ជាមួយវិក្កយបត្រអគ្គិសនីទៀតហើយ ពោលគឺនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង់ទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជំនួសវិញ ក្នុងដំណាក់កាលអន្តរកាល គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់ឱ្យដំណើរការពេញលេញនូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មីក្នុងពេលឆាប់ៗខាងមុខ ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា យោងតាមសេចក្តីណែនាំការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាលអនុលោមតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរាជធានីភ្នំពេញបានបង្កើត ។
រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ ។

 

ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់ឱ្យដំណើរការពេញលេញនូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មីក្នុងពេលឆាប់ៗខាងមុខរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងតទៅទៀតទេ។

រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្នជាបណ្តោះអាសន្នសិន និងសូមប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹងដែលបានបង់រួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ ។

 

ដើម្បីទំនើបកម្មសេវាសាធារណៈ និងសម្រួលដល់ការបង់ថ្លៃប្រើប្រាស់សេវាឱ្យបានគ្រប់ទីកន្លែង រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការចេញ និងចែកវិក្កយបត្រប្រមូលថ្លៃសេវាសំរាម និងសំណល់រឹងជាក្រដាស ដូចដែលធ្លាប់ភ្ជាប់ជាមួយវិក្កយបត្រអគ្គិសនី ហើយនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង់ទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជំនួសវិញដូចខាងក្រោម ៖
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ អតិថិជនត្រូវបង់ថ្លៃសេវាប្រចាំខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥នៃខែបន្ទាប់ (ឧទាហរណ៍ សម្រាប់ថ្លៃសេវាប្រចាំខែមករា ឆ្នាំ២០២០ អតិថិជនត្រូវបង់ថ្លៃសេវាពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ខែកុម្ភៈ) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហារទូទាត់នៅធនាគារ ACLEDA ឬអតិថិជនក៏អាចជ្រើសរើសបង់ថ្លៃសេវាសម្រាប់ច្រើនខែទុកជាមុនបានផងដែរ ដោយប្រព័ន្ធទូទាត់នឹងធ្វើការកាត់កងនិងបង្ហាញសមតុល្យទឹកប្រាក់នៅសល់ជាស្វ័យប្រវត្តិជារៀងរាល់ខែ ។

ក្នុងករណីខកខានមិនបានបង់ទូទាត់ក្រោយរយៈពេលដប់ប្រាំ (១៥) ថ្ងៃ នៃដំណាច់ខែនីមួយៗ នឹងត្រូវបានចាត់ទុកជាបំណុល ដែលជាកម្មវត្ថុនៃការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងវិធានការណ៍ផ្សេងៗទៀតតាមការចាំបាច់។

១. ចំពោះអតិថិជនដែលធ្លាប់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងក្នុងវិក្កយបត្រអគ្គិសនី៖ អតិថិជនត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយផ្អែកតាមថ្លៃសេវាដែលបានបង់កាលពីខែតុលា ឆ្នាំ២០១៩ ដោយគ្រាន់តែវាយបញ្ចូលលេខសំគាល់អតិថិជន (D) ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី ។

២.ចំពោះអតិថិជនដែលធ្លាប់បង់ថ្លៃសេវាដោយផ្ទាល់ជូនក្រុមហ៊ុនស៊ីនទ្រី៖អតិថិជនមិនត្រូវបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងជូនក្រុមហ៊ុនស៊ុនទ្រាំតទៅទៀតទេ ប៉ុន្តែត្រូវបង្វែរការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង មករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញវិញ តាមប្រព័ន្ធអេឡិចត្រូនិច ឬធនាគារ ដូចបានជម្រាបជូនខាងលើ ដោយផ្អែកតាមថ្លៃសេវាដែលបានបង់ឱ្យក្រុមហ៊ុនស៊ុនទ្រីដូចមាននៅក្នុងវិក្កយបត្រចុងក្រោយ ហើយត្រូវបង្ហាញឯកសារបង់ប្រាក់នៅបញ្ហារបង់ប្រាក់របស់ធនាគារ ឬភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចបានជម្រាបជូនខាងលើ ។

៣-ចំពោះអតិថិជនដែលមិនធ្លាប់បង់ថ្លៃសេវាជូនក្រុមហ៊ុនស៊ុនទ្រីសោះ ៖ អតិថិជនត្រូវយកលេខសំគាល់អតិថិជន D របស់ខ្លួននៅក្នុងវិក្កយបត្រអគ្គិសនី មកបង់តាមប្រព័ន្ធអេឡិចត្រូនិក ឬធនាគារ ដូចបានជម្រាបជូនខាងលើកុំបីខាន។

បញ្ជាក់៖ អតិថិជនដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ត្រូវប្រើប្រាស់លេខសំគាល់អតិថិជន (ID) ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី ដូចមានគំរូឧបសម្ព័ន្ធភ្ជាប់មកជាមួយ។
ការប្រកាសជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងអ្នកបង្កើតសំរាមទាំងអស់នៅរាជធានីភ្នំពេញ នឹងចូលរួមចំណែកក្នុងការពង្រីកវប្បធម៌ចូលរួម ក៏ដូចជាការរក្សាអនាម័យ បរិស្ថាន សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត និងត្រូវអនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕crnnews

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com