ខេត្តកណ្តាល. សម្ថកិច្ចនគរបាលសង្កាត់ស្វាយរលំសហការណ៍កម្លាំងជំនាញអធិការក្រុងតាខ្មៅបានចុះចាប់ឃាត់ខ្លួន
ជនសង្ស័យ3នាក់ពាក់ពន្ធរក្សាទុកម្សៅក្រាមពណ៍ស សង្ស័យគ្រឿងញៀន
ការចុះបង្រ្កាបនេះធ្វេីឡេីងកាលពីថ្ងៃទី២៤ខែ វិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង ២១:០៥នាទីនៅចំណុចភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យដែលសម្ថកិច្ចឃាត់ខ្លួនមានចំនួន3នាក់
១_ឈ្មោះ អ៉ិត បូរិន ហៅ ខ្មៅ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្ដាល
មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
២_ឈ្មោះ រឿន ថារ៉ូ ហៅ រ៉ូ ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
៣_ឈ្មោះ លី រិទ្ធី ភេទប្រុសអាយុ ១៧ឆ្នាំរស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)
សម្ថកិច្ចដកហូតវត្ថុតាងរួមមាន:
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៥ កញ្ចប់ និងឧបករណ៍វិចខ្ចប់មួយចំនួន។
បេីយោងតាមរបាយការណ៍សម្ថកិច្ចបានបញ្ជាក់ថានៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំបានចេញល្បាតដល់ចំណុចកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់កម្លាំងយើងថា នៅបន្ទប់ជួលរបស់ឈ្មោះ ប៊ុត សម្បត្តិ ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានការជួញដូរគ្រឿងញៀន កម្លាំងយើងក៏បានចុះទៅដល់ចំណុចក្នុងបន្ទប់ជួលនោះ ហើយបានធ្វើការហៅឈ្មោះអ៉ិន បូរិន សួរនាំ ធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌ សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៥ កញ្ចប់ដែលជនសង្ស័យបានលាក់ទុកនៅក្នុងប៉ាវជី ដែលដាក់ក្នុងកំប៉ុងអេតចាយ ។
លោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការរួចនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំសារធាតុញៀនចំនួន០៥ កញ្ចប់នេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដែលបានទិញពីឈ្មោះ គូ ភេទស្រី អាយុប្រហែលជាង ៤០ឆ្នាំ មានទីលំនៅក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាលតម្លៃ៥០-០០០រៀល(ប្រាំម៉ឺនរៀល)ពិតប្រាកដមែន លោកមេប៉ុស្តិ៍សុំគោលការលោកអធិការស្វែងរកឈ្មោះគូ បន្ត ពេលទៅដល់ផ្ទះរបស់ឈ្មោះ គូ ស្រាប់តែឃើញឈ្មោះ រឿង ថារ៉ូ និងឈ្មោះ លី រិទ្ធី កំពុងនៅទីនោះ កម្លាំងយើងក៏ឆែករកឃើញ ម្សៅក្រាមពណ៌ សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១០ កញ្ចប់នៅក្នុងហោប៉ៅខាងឆ្វេង របស់ឈ្មោះ លី រិទ្ធី ។
ឈ្មោះ លី រិទ្ធីបានសារភាពថាថ្នាំញៀនទាំង ១0 កញ្ចប់នេះជារបស់ឈ្មោះ រឿង ថារ៉ូ បានផ្ញើទុកឲ្យលក់បន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រឿង ថារ៉ូ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ១០កញ្ចប់នេះ ដែលខ្លួនទិញពីម្តាយឈ្មោះ គូ អោយទៅឈ្មោះ លី រិទ្ធី ដើម្បីយកទៅលក់បន្ត ពិតប្រាកដមែន ។
ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។