(បន្ទាយមានជ័យ) : នៅព្រឹក ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជេីញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងប្រកាសចូលកាន់តំណែងមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី។ ពិធីនេះក៏មានការអញ្ជេីញចូលរួម ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី លោកមេបញ្ជាការរងកងរាជអាវុធខេត្ត នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋានបានចូលរួមផងដែរ។
សូមបញ្ជាក់ផងដែរថា ៖ អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដែលត្រូវបានដាក់សម្ពោធឱ្យប្រេីប្រាស់ជាផ្លូវការ មានទំហំ ២៥២.៦២ម៉ែត្រការ៉េ មានចំនួន ០៦បន្ទប់, អគារស្នាក់នៅ,ឃ្លាំងសម្ភារៈ, អគារផ្ទះបាយ, បន្ទប់ទឹក រួមនឹងសមិទ្ធផលផ្សេងៗ សរុបអស់ចំនួន ១៦១,៨៤៨ ដុល្លារអាមេរិក ។ ព្រមជាមួយគ្នានោះលោកវរសេនីយ៍ត្រី ចាន់ រដ្ឋា ចូលកាន់តំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី រួមនឹងមេបញ្ជាការរង ចំនួន៣រូបផងដែរ៕លោកគង្គា78 ហុីង ចាន់ថន ភ្នាក់ងារCRN Newsប្រចាំខេត្តបន្ទាយមានជ័យ