រាជធានីភ្នំពេញ÷ ល្បែងសុីសងនៅក្នុងផ្សារបឹងត្របែកផ្លាហ្សារជាន់ទី 4 ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឥឡូវបានបើកដំណើរការឡេីងវិញហេីយ ធ្វេីអោយអ្នកដែលចូលចិត្តលេងលេងល្បែងសុីសងចេញចូលឥតល្ហែ។
ពលរដ្ឋបានលេីកឡេីងថា អាជ្ញាធរខណ្ឌចំការមនទាំងមូលពិតជាបានដឹងច្បាស់ណាស់ថាទីនេះគឺជាកន្លែងអ្វីហើយ? គួរតែមានវិធានការបោសសម្អាតអោយអស់១០០%ទៅ ហេតុអ្វីចុះបង្ក្រាបបានមួយដង្ហេីមចង្រិតរួច លួចបេីកមកវិញយ៉ាងដូច្នេះ?
យោងតាមប្រសាសន៍ម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់រហូតគម្រាមដកតំណែងចៅហ្វាយខេត្ត ចៅហ្វាយស្រុក ស្នងការ ខេត្តអធិការស្រុកណាដែលបណ្តែតបណ្តោយអោយកេីតមានទីតាំងបេីកល្បែងសុីងសងហេីយមិនចាត់វិធានការបង្ក្រាបនោះទេ ត្រូវតែដកចេញពីតំណែងភ្លាម។
ប៉ុន្តែបេីក្រឡេកទៅមេីលរដ្ឋបាលខណ្ឌចំការមនដែលដឹកនាំដោយលោក គៀង លក្ស័ អភិបាលនៃគណះអភិបាលខណ្ឌចំការមន នឹងលោក យិនសាន អធិការខណ្ឌចំការមន មិនមានសកម្មភាពចុះបង្រា្កបទីតាំងល្បែងសុីងគ្រប់ប្រភេទអោយមានប្រសិទ្ធិភាពខ្ពស់នោះទេ ហាក់បីដូចជាផ្គេីនទៅនឹងប្រសាសសម្តេចតេជោ។
គួរកត់សម្គាល់ផងដែរថាអោយតែមានល្បែងសុីសងកេីតមានឡេីងនៅទីណា មុខជាកេីតមាន ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះជាក់ជាមិនខានឡេីយ
ដោយមានការភ័យខ្លាចពីសុវត្តិភាពសន្តិសុខ ពលរដ្ឋបានស្នេីរសុំដល់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញមេត្តាជួយចាត់កម្លាំងចុះបង្ក្រាបទីតាំងល្បែងសុីនៅផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤នេះផង
បេីពឹងលេីរដ្ឋបាលខណ្ឌចំការមនហាក់បីដូចជាពឹងផ្កាយនៅលេីមេឃអញ្ចឹង សង្ស័យតែជាឆ្នាំងបាយរបស់អាជ្ញាធរមូលដ្ឋានហេីយមេីលទាំងទៅ? ឬក៏ម្ចាស់ទីតាំងល្បែងសុីសងនេះមានខ្នងបង្អែកធំជាងអាជ្ញាធរថ្នាក់មូលដ្ឋាន បានជាអាជ្ញាធរថ្នាក់មូលដ្ឋានមិនហ៊ានប៉ះពាល់នឹងមិនមានចំណាត់ការបង្ក្រាប?
ការលេីកឡេីងរបស់ប្រជាពលរដ្ឋនេះអង្គភាពសារព័ត៌មានCRN News យេីងខ្ញុំចាំធ្វេីការបកស្រាយរៀងរាល់ម៉ោងធ្វេីការ៕ពូឃ្លោក