រាជធានីភ្នំពេញ÷ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយកមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ បុគ្គលិកពេទ្យនិងយោធិនដែលកំពុងសម្រកព្យាលបាលជម្ងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ និងឈានមកដល់នាពេលខាងមុខនេះ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ មុឹង សំផន បានលេីកឡេីងថាស
ម្តេចតេជោ បានខិតខំដឹកនាំប្រទេសជាតិអោយមានសុខសន្តិភាពនិងបញ្ជៀសបាននូវសង្គ្រាម ជូនប្រទេសជាតិ ព្រោះថាសង្គ្រាម បេីកេីតឡេីងហេីយគឺំបំផ្លាញអ្វីៗទាំងអស់និងបង្កអោយមនុស្សរបួស ពិការ ស្លាប់ ដែលធ្វេីអោយមន្ទីពេទ្យជួបការលំបាកក្នុងការព្យាបាល ដូច្នេះហេីយទេីបសម្តេចតេជោបានខិតខំប្រឹងប្រែងណាស់ក្នុងការ ការពារសន្តិភាព កុំអោយមានសង្គ្រាមកេីតឡេីង។ ជាងនេះទៅទៀតនៅក្នុងអំឡុងពេលជម្ងឺកូវីដ-១៩ កុំឆ្លងរាតត្បាតទូរទាំងសកលលោក សម្តេចតេជោ បានខិតខំស្វែងរកវ៉ាក់សាំងការពារជម្ងឺឆ្លងកូវីដ-១៩ ចាក់ជូនកងទ័ព គ្រួសារកងទ័ពនិងប្រជាជន ដេីម្បីអោយមានសុខភាពល្អជៀសផុតពីការឆ្លងនិងកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩នាពេលកន្លងមក។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានកោតសរសើរចំពោះក្រុមគ្រូពេទ្យយោធាដែលមានការនឿយហត់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងការរីករាលដាលកូវីដ-១៩ ពិសេសចូលរួមក្នុងសកម្មភាពការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កងយោធពលខេមរភូមិន្ទយើងទូរទាំងប្រទេស ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មុឹង សំផន ក៏បានជូនពរដល់ក្រុមគ្រូពេទ្យ បុគ្គលិកទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខសូមមានសុខភាពល្អ និងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំឱ្យមានការឆ្លងកូវីដ-១៩ ដោយត្រូវរក្សាគម្លាតសុវត្ថិភាព និង អនុវត្ត ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានផ្តល់នូវសម្ភារៈ ថវិកាដែលជាអំណោយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកជំទាវទៅចែកជូនដល់បុគ្គលិកមន្ទីរពេទ្យ និងអ្នកជំងឺជាកងទ័ពដែលកំពុងសម្រាកព្យាបាលក្នុងឱកាសនោះផងដែរ ៕ពូឃ្លោក