ក្រុងតាខ្មៅ. នៅវេលាម៉ោង20.50នាទីយប់ថ្ងៃទី៣ខែមេសាឆ្នាំ២០២៣នេះ សម្ថកិច្ចមន្ទីគ្រឿងញៀនស្លៀកពាក់ឯកសណ្ឋាននឹងសុីវិលមានរថយន្តស្តារិចពីគ្រឿងព្រមទាំងម៉ូតូជា
ច្រេីនគ្រឿងទៀតបានដេញចាប់ផាប់ប្រផីងម៉ូតូជនសង្ស័យចំនួនពីគ្រឿងដែលពាក់ស្លាក
លេខ ភ្នំពេញ1JG 9423ដែលជិះគ្នាពីនាក់ចំណែកម៉ូតូ១គ្រឿងទៀតមិនចាំម៉ាកជិះដោយយុវជនម្នាក់បានជិះរត់គេចខ្លួនបាត់ស្រមោល។
យោងតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថានៅវេលាម៉ោងដូចខាងលេីគាត់លឺសម្លេងម៉ូតូជិះដេញគ្នាផ្អេីលពេញផ្លូវលំក្នុងភូមិ ពួកគាត់រត់ចេញពីក្នុងផ្ទះដេីម្បីចង់ដឹងតេីមានហេតការណ៍កេីតឡេីងនៅក្នុងមូលដ្ឋានរស់នៅរបស់គាត់ក៏ប្រទះឃេីញសម្ថកិច្ចជាច្រេីននាក់មានទាំងឯកសណ្ឋានមានទាំងសុីវិល ដេញតាមម៉ូតូជនសង្ស័យពីគ្រឿងមានគ្នាបីនាក់ លុះមកដល់ផ្លូវលំទំនប់ភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យពីនាក់ក្នុងចំណោមបីនាក់បានរត់ចោលម៉ូតូ លោតចូលក្នុងស្រះឈូកទុកចោលមួយកន្លែងទេីបសម្ថកិច្ចចាប់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតសំងំនៅក្នុងស្រះឈូកនេះសម្ថកិច្ចរកមិនឃេីញ រីឯបក្សពួកម្នាក់ទៀតបានបន្ថែមល្បឿនម៉ូតូរត់ផាស់ក្រញុំាបាត់ទៅ។
ក្រោយពីកេីតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍សង្កាត់ដេីមមៀននឹងលោកវរសេនីយ៍ឯក យីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅ លោកអធិការចាត់អោយកម្លាំងប៉ុស្តិ៍នឹងកម្លាំងជំនាញនៃអធិការមកដល់កន្លែងកេីតហេតុការណ៍ភ្លាមៗ
នៅពេលសម្ថកិច្ចមូលដ្ឋានចុះមកសួរនាំទេីបដឹងថាកម្លាំងមន្ទីគ្រឿងញៀនចុះចាប់បង្ក្រាបមុខសញ្ញាមិនបានសហការណ៍ជាមួយសម្ថកិច្ចមូលដ្ឋានទាល់តែសោះ ទេីបលោកអធិការបញ្ជាកម្លាំងក្រោមឱវាទយកម៉ូតូជនសង្ស័យដែលបន្សល់ទុក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ពលរដ្ឋបានលេីកឡេីងថាពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលខាងមន្ទីគ្រឿងញៀនចុះចាប់មុខសញ្ញាម្តងៗឆ្វេកឆ្វាកពេញផ្លូវមិនដឹងចំកូនអ្នកណាអ្នកណីខ្លះនោះទេ ប្រសិនបេីចំអ្នកដែលបានប្រព្រឹត្តខុស
ឬក៏អ្នកជួញដូរពិតប្រាកដមែនពួកគាត់អបអរសាទខ្លាំងណាស់ព្រោះគ្រឿងញៀនបំផ្លាញគ្រួសារនឹងសង្គមជាតិយេីងទាំងមូល
តែបេីចាប់ចំប្រជាពលរដ្ឋស្លូតត្រង់ដេីម្បីយកទៅធ្វេីសុីវិញនោះ មិនដឹងថាក្រុមគ្រូសាររបស់ពួកគាត់ឈឺចាប់ដល់កម្រិតណានោះទេ?
មូលហេតុដោយតែខាងមន្ទីចុះចាប់មុខសញ្ញាម្តងៗ មិនដែលសហការណ៍ជាមួយអាជ្ញាធរដែនដីនោះទេ ពួកគាត់ក៏មិនដែលបានឃេីញ
ជំនាញមន្ទីគ្រឿងញៀនចាប់បានឧក្រិតជនគ្រឿង(មេក្លោង)យកមកផ្តន្ទាទោសនោះដែរ!
ប្រជាពលរដ្ឋបានស្នេីសុំសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិមេត្តាជួយពិនិត្យមេីលមន្ត្រីក្រោមឱវាទផងទាន ដេីម្បីកុំអោយខួចឈ្មោះដល់សម្ថកិច្ចដែលបានធ្វេីអំពៅល្អៗជួនប្រជាពលរដ្ឋ។ អត្ថបទពូឃ្លោក