រាជធានីភ្នំពេញ. ទូរហ្គេមបាញ់ត្រីនៅផ្សារសុីធីម៉លជាន់ទី២ កំពង់តែផ្គេីនទៅនឹងប្រសាសន៍សម្តេចតេជោ ហ៊ុនសែន នាយរដ្ឋមន្ត្រីនៃកម្ពុជា ហាមមិនអោយមានល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ប្រសិនមូលដ្ឋានណាកេីតមាននូវល្បែងសុីសងអាជ្ញាធរនោះប្រឈមមុខនឹងដកតំណែងតែម្តង សូមជម្រាបជួនថាទីតាំងទូរហ្គេមបាញ់ត្រីនៅផ្សារសុីធីម៉លជាន់ទី២ក្នុងសង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ កំពង់តែបេីកទទួលស្វាគមន៍សិស្សសាលានឹងអ្នកញៀនលេងល្បែងសុីសងជារៀងរាល់ថ្ងៃ។
ចំណែកអាជ្ញាធរមូលដ្ឋានខណ្ឌ7មករាវិញហាក់មិនយកចិត្តទុកដាក់ពិនិត្យនឹងមានវិធានការបង្រ្កាបទាល់តែសោះ ពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរថ្នាក់មូលដ្ឋានខណ្ឋ7មករាអាចពាក់ពន្ធ័ទីតាំងទូរហ្គេមបាញ់ត្រីនេះទេដឹង? បានមិនបង្ក្រាបទុកអោយបេីកលេងយ៉ាងចំហរដូច្នេះទៅវិញ។
ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ7មករានឹងអាណាព្យាបាលសិស្សានុសិស្សស្នេីរសុំឯកឧត្តម ឃួង ស្រេង អភិបាលណៃគណះអភិបាលរាជធានីភ្នំពេញមេត្តាដាក់កម្លាំងចុះមកត្រួតពិនិត្យទូរហ្គេមបាញ់ត្រីនៅផ្សារសុីធីម៉លជាន់ទី២នេះផង ដេីម្បីភូមិឃុំមានសុវត្តិភាពជួនពលរដ្ឋទូរទៅ។ ពូឃ្លោក