ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំលោកស្នងការរង លោកនាយ នាយរងការិយាល័យនិងមន្ត្រី ចំណុះស្នងការដ្ឋាននគរបាលខេត្ត លោកក៏បាននាំយកបច្ច័យជាថវិកា ចំនួន ១០,០០០,០០០ ៛ (ដប់លានរៀល) ដើម្បីចូលរួម បុណ្យសពលោក ឧត្តមសេនីយ៍ត្រី ចាន់ បូរ៉ា ដែលលោកបានទទួលមរណៈភាព

ខេត្តមណ្ឌលគិរី ÷ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ.២៥៦៧ ត្រូវនឹងថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះដោយមានការយកចិត្តទុក្ខដាក់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដែលលោកតែងតែគិតគូរ អំពីសុខទុក្ខរបស់កងកម្លាំងនគរបាល ដែលជួបទុក្ខលំបាកដូចជាការបាត់បង់ស្វាមីដែលជាទីគោរពនិងស្រលាញ់ក្នុងពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានឈ្លាតពេលវេលាដ៏មានតម្លៃដឹកនាំអស់លោកជាស្នងការរង និងបាន នាំយកនូវបច្ច័យជាថវិកា ចំនួន ១០,០០០,០០០ ៛ (ដប់លានរៀល) ដើម្បីចូលរួមរំលែកទុក្ខបុណ្យសពលោក ឧត្តមសេនីយ៍ត្រី ចាន់ បូរ៉ា អត្ត លេខ ៥៥៩៥៣ ឋានៈស្នងការរងទទួលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលលោកបានទទួលមរណៈភាព កាលពីវេលា ម៉ោង១ និង ២០ នាទី យប់ឈានចូល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៣ ដោយសារជំងឺស្ទះសរសៃឈាម (គាំងបេះដូង) ក្នុងដំណើរចុះបេសកកម្មទំនាក់ ទំនងការងារ នៅខេត្តដាក់ណុង និង ខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ សពត្រូវបានភាគីវៀតណាម ដឹកចេញតាមច្រកទ្វារអន្តរជាតិបាវិត ទៅប្រគល់ជូនដល់ក្រុមគ្រួសារនៃសពធ្វើបុណ្យទៅតាម ប្រពៃណីនៅក្រុងបាវិតខេត្តស្វាយរៀង។ ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំនេះលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ចូលរួមសោកស្ដាយជាទីបំផុតនៃការបាត់បង់នូវមន្រ្តីនគរបាលម្នាក់ដែលមានវីរ:ភាពអង្គអាចក្លាហានស្មោះត្រង់បំរើជាតិមាតុភូមិ និង មានស្នាដៃល្អនិងមានការប្រាស្រ័យទំនាក់ទំនងជាមួយក្រុមការងារបានល្អប្រសើរនិងមានសាមគ្គីភាពល្អ។ ទន្ទឹមគ្នានោះផងដែរលោក ឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡើងអានវិយោគកថាអំពីជីវប្រវត្តិរបស់ លោក ឧត្តមសេនីយ៍ត្រី ចាន់ បូរ៉ា ស្នងការរងខេត្ត ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខមន្រ្តីនគរបាលនៅក្រោមឱវ៉ាទនិងបាន កសាងស្នាដៃដ៏ល្អៗ ក្នុងអង្គភាពទុកឲ្យមនុស្សជំនាន់ក្រោយនិងបានបំពាក់ឋានរន្តស័ក្តិជាឧត្តមសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណះ ។ ជាចុងក្រោយក្រុមគ្រួសារនៃសពក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនពរដល់ លោកឧត្តមសេនីយ៍ទោស្នងការ និង លោកស្នងការរង និងលោក នាយ នាយរងការិយាល័យទាំងអស់ដែលមានវត្តមានផ្ទាល់ សូមឲ្យធ្វើដំណើរទៅណាមកណាប្រកបដោយសុខសុវត្ថិភាព និងជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com