ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ដោះលែងស្ងាត់ៗមេជួញដូរគ្រឿងញៀនធំ៤ខេត្ត ដែលជាកូនប្រុសបង្កើតលោកផ្កាយ២ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ឈ្មោះ ឃីម ចំរើនកូរ៉ា នៅក្រៅគុគយ៉ាងសង្ហា ថែមទាំងកាន់តំណែងដដែលទៀត !!!

(ខេត្តឧត្តរមានជ័យ) : លោកវីរៈសេនីយ៍ទោ ឃីម ចំរើនកូរ៉ា នាយរងសេនាធិការ នៃកងពលតូចថ្មើរជើងលេខ៤១ ដែលជាកូនប្រុសបង្កើតលោកផ្កាយ២ នាង ឃីម មេបញ្ជាការកងពលនេះផងដែរ ត្រូវបានគេប្រទះឃើញនៅក្រៅឃុំ ប៉ុន្តែមិនដឹងថា ជាកិច្ចការផ្ទៃក្នុងរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជាដោះលែងឲ្យនៅក្រៅឃុំមានសេរីភាពវិញ ឬយ៉ាងណានោះទេ បន្ទាប់ពីបុគ្គលរូបនេះត្រូវបានចាប់ខ្លួនរួមទាំងបក្ឋពួក៤នាក់ទៀតដែលត្រូវ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បង្ក្រាបដោយ ចោទប្រកាន់ពីបទដឹកជញ្ជូនរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាច្រើនសន្ធឹកសន្ធាប់។

តាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា បច្ចុប្បន្នលោក ឃីម ចំរើនកូរ៉ា បានចេញនៅក្រៅឃុំយ៉ាងរំភើយ ហើយថែមទាំងមកកាន់តួនាទីចាស់ដដែល ជានាយរងសេនាធិកាកងពលតូចថ្មើជើងលេខ៤១ឡើងវិញ។  ប្រសិនបើតុលាការកាត់ទោសឈ្មោះ ឃីម ចំរើនកូរ៉ា ប្រាកដណាស់លោកនិងត្រូវលុបឈ្មោះចេញពីកងយោធពលខេមរភូមិ ប៉ុន្តែរឿងនេះបង្ក
ការសង្ស័យថា អាចត្រូវបានលាក់កំបាំងមិនអោយថ្នាក់លើដឹងសំណាក់ឪពុករបស់ខ្លួន។

ព្រោះលោកផ្កាយ២ នាង ឃីម ជាមេបញ្ជាការកងពលតូចលេខ៤១ស្រាប់ បើលោកផ្កាយ២ នាង ឃីម មិនរាយកាណ៏ទៅថ្នាក់លើ គឺថ្នាក់លើ ក៏មិនដឹងនោះទេ។ ដូច្នេះក៏មិនត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌដែរ។ ហើយរឿងនេះ វាជារឿងអយុត្តិធម៏ចំពោះមន្ត្រីយោធាដ៏ទៃទៀត ដែលមានកំហុសតែតុលាការកាត់ជាប់ទោស គឺ បាត់ក្រប់ខ័ណ្ឌ ។

គួររំលឹកថា នៅថ្ងៃ​ទី​១៧ ខែ​កញ្ញា ២០១៨ ក្រុម​ឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ឆ្លងខេត្ត យ៉ាងសកម្ម ៥​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​​ខេត្ត​បន្ទាយ​មានជ័យ បង្ក្រាបបាន រួម​នឹង​គ្រឿងញៀន​ជាង​២​គីឡូ​គី​ក្រាម និង​អាវុធខ្លឺ ៤​ដើម ដែល​ក្នុងនោះ​​មេខ្លោង​ធំ​ក្រុម​ឧក្រិដ្ឋ​ជួញដូរ​គ្រឿង​ញៀន​​ឆ្លងខេត្ត មានឈ្មោះ ឃឹម ចំរើន​កូរ៉ា ជា​នាយ​ទា​ហ៊ាន​ជន់​ខ្ពស់​នៅ​អង្គភាព​​កងពលតូច​លេខ​៤១ មាន​ឋានៈ​ជា​វរសេនីយ៍ទោ គឺជា​កូនប្រុស​របស់ លោក​ឧត្តមសេនីយ៍​ទោនាង ឃីម​ ​មេបញ្ជាការ​កងពលតូច​លេខ​៤១ ប្រចាំ​ខេត្ត​ឧត្តរមានជ័យ​។​

មេ​ថ្នាំញៀន​ម្នាក់នេះ មាន​សមត្ថភាព​អាច​ជួញដូរ​ថ្នាំញៀន បាន​៤​ខេត្ត គឺ​ខេត្ត​សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ​ ​ឧត្តរមានជ័យ ទីបញ្ចប់​ត្រូវ​ល្បី​ឈ្មោះ​ទាំង​ឳ​ពុកនិងកូនថែម​ទៀតផង ។​

បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា​ឆ្នាំ២០១៨ បានឲ្យដឹងថា កាល​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​២១.៣០​នាទី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន នៅ​ចំណុច​សាលា​គំរូ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ ​ខេត្ត​បន្ទាយមានជ័យ ។ ចាប់​យក​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មិន ទឹកកក ចំនួន ៦៣៧,១៣​ក្រាម (​ជនសង្ស័យ​គេចខ្លួន​) ។​

លុះ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ ២០១៨ វេលា ២២.០៣ នាទី កម្លាំង​ជំនាញ​ចុះ​ឆែកឆេរ​បន្ទប់​លេខ​១០ សណ្ឋាគារ​ប៉ោយប៉ែត​ ​របស់​ឈ្មោះ សំ ពិសី ភេទ​ប្រុស (​បក្ខពួក​របស់​ជួប​ដាវិន​) ជា​អ្នក​ជួល​ស្នាក់នៅ បាន​រកឃើញ​។​

​ចាប់​យក​វត្ថុតាង​៖ ថ្នាំញៀន​មេតំ​ហ្វេ​តា​មិន ទឹកកក ១​កូន​ចង់ ទម្ងន់ ៣០,០៨​ក្រាម (​គេចខ្លួន​) ។ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​ក​ញ្ញ​ ​ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥ ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ អោម បូរ៉ានិត ភេទ​ស្រី អាយុ​២៧ ឆ្នាំ (​ម្ចាស់​ថ្នាំញៀន​) នៅ​ចំណុច​ផ្លូវជាតិ​ ​លេខ​៥​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។

បន្ទាប់​មក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២.២០​នាទី​យប់​ ​ឈ្មោះ សំ ពិសី ត្រូវបាន​ចាប់ខ្លួន រួម​ជាមួយ​ឈ្មោះ ហេង សៀ ភេទ​ប្រុស នៅ​ចំណុច​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ​ ​ខេត្ត​បន្ទាយមានជ័យ ចាប់​យក​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មិនចំនួន ៣ ថង់​ស្មើ ២១,៤៤​ក្រាម (​ថ្នាំ​របស់​ហេង​សៀ​) ។​

ហើយរហូតមកដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥៣០​នាទី សមត្ថកិច្ច​បាន​បន្ត​ការស៊ើបអង្កេត​ករណីនេះ​ ​នៅ​ចំណុច​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ជា​លទ្ធផល​ឃាត់​ជនសង្ស័យ ចំនួន​២​នាក់ (​ស្រី​១​នាក់​) ចាប់​យក​វត្ថុតាង កាំភ្លើង​ខ្លី​ធុន Glock ២​ដើម គ្រាប់​មួយចំនួន ។​

បន្ត​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​ខេត្តសៀមរាប ឆែកឆេរ​លំនៅដ្ឋាន​របស់ ឃឹម ចំរើន​កូរ៉ា នៅ​ភូមិ​សាលា​កំរើក​ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជា​លទ្ធផល​ចាប់​វត្ថុតាង​: សារធាតុ​ញៀន​ប្រភេទ មេតំ​ហ្វេ​តា​មិន​ទឹកកក ចំនួន​១​ដុំ​ធំ និង​៧ ​ថង់​តូច​ស្មើ ១៣១៩,២៣​ក្រាម មេតំ​ហ្វេ​តា​មិន​គ្រាប់​wy ចំនួន​៤០​ថង់​តូច ស្មើនឹង​៨៧៦៤​គ្រាប់​ទម្ងន់ ៧៨៨,៧៦​ក្រាម​ ​អាវុធខ្លី ១​ដើម ជញ្ជឹង​ថ្លឹង​ថ្នាំ​២​។ សរុប​លទ្ធផល​នៃ​ប្រតិបត្តិការ​បង្ក្រាប​មេខ្លោង​គ្រឿងញៀន​នេះ ឃាត់ខ្លួន​ជនសង្ស័យ ៥​នាក់​ (​ស្រី​២​នាក់​) ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មិន​ទឹកកក​១៩៩៥,០១​ក្រាម ថ្នាំ​មេតំ​ហ្វេ​តា​មិន​គ្រាប់​(wy)៧៩៩,៩៤​ក្រាម​ ​ម្សៅ​កេតា​មិន​ទម្ងន់​៨​ក្រាម

ថ្នាំ​គ្រាប់​(​អ៊ិច​ស្តា​ស៊ី​)​ទម្ងន់​២,៩៦​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​៤​គ្រឿង​ ​អាវុធខ្លី​ចំនួន​៤​ដើម ក្នុងនោះ​១​ដើម បាញ់​ហ្គាស បង់​៤ គ្រាប់​១៤៦​គ្រាប់ រថយន្ត​៣​គ្រឿង លុយ​ខែ្មរ​៥​លាន​លុយ ​ដុល្លារ​១៩៦៤​ដុល្លារ​។ សរុប​វត្ថុតាង​ថ្នាំញៀន​ទាំងអស់​ទម្ងន់​២៨០៦,៤២​ក្រាម ហើយ​ជនសង្ស័យ​និង​វត្ថុតាង​​ត្រូវ​សមត្ថកិច្ច​ជំនាញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយតុលាការ ក៏បានចេញដីការឃុំខ្លួនផងដែរ។

ជុំវិញការដោះលែងជនសង្ស័យរឿងគ្រឿងញៀនដែលមានឋានន្តរស័ក្កិថ្នាក់វរសេនីយ៍ទោ ឃីម ចំរើនកូរ៉ា ខាងលើ គេហទំព័រ ផែនដីថ្មី មិនអាចសុំការបំភ្លឺពីលោក រឿន លីណា អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ បានទេនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។

ចំណែកលោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤១ ក្រុមអ្នកកាសែតបានទំនាក់ទំនង ដើម្បីស្រាយបំភ្លឺជុំវិញការចូលទៅកាន់មុខតំណែងសាជាថ្មីជានាយរងសេនាធិការកងពលតូចលេខ៤១ លោកឃីម ចំរើនកូរ៉ា នោះដោយលោកមិនធ្វើសេចក្តីអត្ថាធិប្បាយអ្វីច្រើនឡើយ។ លោកបាននិយាយយ៉ាងខ្លីថា អត់មានទេ អត់មានទេ ហើយក៏បិទទូរសព្ទទៅ។

គួរបញ្ជាក់ថា ជនសង្ស័យមានឋានៈធំៗតួនាទីខ្ពស់ក្នុងជួរកងទ័ពនិងមានឪពុកថ្នាក់ឧត្តមសេនីយ៍ និងមានតួនាទីជាមេបញ្ជាការកងពលផងនោះ ប៉ុន្តែបានប្រព្រឹត្តិអំពើរទុច្ចរិតល្មើសច្បាប់ គួរឲ្យភ័យខ្លាច ខណៈដែលការចាប់ហើយ និងដោះលែងឲ្យនៅក្រៅឃុំ ត្រូវបានគេមើលឃើញថា មានលក្ខណៈពិសេសពេក ហើយបើប្រៀបធៀបជាមួយជនទន់ខ្សោយក្រីក្រ។

គួររំលឹកផងដែរថា កន្លងមកនាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើមានមន្ត្រីយល់ធាណាពាក់ព័ន្ធ និងគ្រឿងញៀនត្រូវបណ្ដេញចេញពីជួរកងទ័ពដោយគ្មានការយោគយល់នោះទេ។

ប្រសិនបើនិតិវិធីធូររលុង ឬ ចំណាត់ការរបស់មន្ត្រីយុត្តិធម៌ ឬ អ្នកអនុវត្តន៏ច្បាប់មានភាពមិនប្រក្រតីទោះបីជំនាញរបស់ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ស្ថាប័ននានាដែលពាក់ពន្ធ័ពិសេសរាជរដ្ឋាភិបាលកម្ពុជាមានថ្នាក់ដឹកនាំកំពូលប្រឹងប្រែងយ៉ាងណាក៍មិនអាចកំចាត់ ឬ សំអាតរឿងគ្រឿងញៀននេះបានរលូនឡើយ។

ពាក់ព័ន្ធករណីនេះមហាជនស្នើដល់ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ សម្ដេចក្រឡាហោម ស ខេង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ជួយពិនិត្យមើលលើករណីមិនប្រក្រតីមួយនេះផង៕ប្រភពគេហទំព័រ. ផែនដីថ្មី

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com