ទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង
ប្រភពពីម្ចាស់ដីដែលមានទំនាស់ឈ្មោះ ថានសុឃិន ភេទស្រីអាយុ ៥៨ឆ្នាំ រស់នៅក្នុងភូមិសំរោងស្នោឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថារូបគាត់ត្រូវបានឪពុកចិញ្ចឹមរបស់គាត់ដែលមានឈ្មោះ ឈុនសេង បានយករូបគាត់មកចិញ្ចឹមតាំងពីរូបគាត់មានអាយុ ៨ឆ្នាំមកម្លេះ ចាប់តាំងពីឆ្នាំ ១៩៧៩រូបគាត់បានរស់នៅជាមួយនឹងឪពុកម្ដាយចិញ្ចឹមមករហូតលុះដល់ឆ្នាំ ១៩៩០ម្ដាយចិញ្ចឹមរបស់គាត់ក៏បានស្លាប់នៅសល់តែរូបគាត់នឹងឪពុកចិញ្ចឹមរបស់គាត់រហូតមកដល់ឆ្នាំ ១៩៩៥.ឪពុកចិញ្ចឹមរបស់គាត់ដែលមានឈ្មោះ ឈុនសេង ក៏បានដាក់ឈ្មោះគាត់ចូលទៅក្នុងបញ្ជីគ្រួសារ ហើយក៏បានរៀបចំឲ្យគាត់មានគ្រួសារក្រោយមកទៀតឪពុកចិញ្ចឹមរបស់គាត់ក៏បានស្លាប់ចោលគាត់ទៀតលុះមកដល់ឆ្នាំ ២០២២ រូបគាត់ក៏បានទៅធ្វើប្លង់ដីលំនៅដ្ឋានពេលនោះលោកមេឃុំឈ្មោះ ឡាចសាទ គាត់បានស៊ីញ៉េដឹងឮអោយហើយតែលោកស្មៀនឃុំឈ្មោះ មានភិរម្យ មិនព្រមបោះត្រាឲ្យគាត់ដោយសំអាងថាដីមានទំនាស់លុះមកដល់ឆ្នាំ ២០២៣ស្រាប់តែលេចមុខឈ្មោះឈុនដានី ដែលត្រូវជាកូនបង្កើតរបស់ឪពុកចិញ្ចឹមគាត់ដែលបានបាត់ខ្លួនតាំងពីឆ្នាំ ១៩៧៥ បានប្ដឹងរូបគាត់ទៅតុលាការសុំដកដីលំនៅឋាននិងផ្ទះបុរាណមួយខ្នងយកទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គាត់។
តែរូបគាត់មិនព្រមប្រគល់ដីលំនៅឋាននិងផ្ទះឱ្យទេរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយសម្រាប់គ្រួសារគាត់ទើបគាត់សំណូមពរមកអង្គភាពសារព័ត៌មានជួយផ្សព្វផ្សាយឱ្យដឹងឮដល់ថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងភូមិបានអះអាងថាឈ្មោះ ឈុនដានី ដែលជាដើមបណ្តឹងបានបាត់ខ្លួនអស់រយៈពេលជិត ៥០ ឆ្នាំមកនេះគាត់បានទៅរស់នៅឯប្រទេសបារាំងពុំដែលត្រឡប់មកមើលថែឪពុកម្ដាយដែលចាស់ជរាម្ដងណាឡើយគឺមានតែឈ្មោះថាន់សុឃិន និងគ្រួសារដែលត្រូវជាកូនចិញ្ចឹមជាអ្នកមើលថែឪពុកម្ដាយចាស់ជរារហូតមកដល់ថ្ងៃគាត់អស់ជីវិតរៀងៗខ្លួនថា
ចុះហេតុអ្វីទេីបតែនៅពេលនេះបានលិចមុខឈ្មោះ ឈុនដានី ដែលទៅរស់នៅប្រទេសបារាំងជិត50ឆ្នាំ
ចេញមុខប្តឹងគ្រួសារគាត់ទៅវិញ?
ចំពោះការរៀបរាប់ចោទប្រកាន់ពីឈ្មោះថាន់សុឃិន ទៅឈ្មោះឈុនដានី នេះអង្គភាពសារព័ត៌មានcrnnewsយេីងខ្ញុំមិនអាចសុំការស្រាយបំភ្លឺបាននៅឡេីយទេ។
តែទោះជាយ៉ាងណាអង្គភាពយេីងខ្ញុំរង់ចាំបកស្រាយបំភ្លឺពីភាគីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វេី ស្តីពីរបបសារព័ត៌មាននៅកម្ពុជា៕សូមអរគុណ