ខេត្តកណ្តាល. ប្រជាពលរដ្ឋប្រម៉ាន៣០០គ្រួសារដែលមានផ្ទៃដីសរុបប្រហែល៤០០ ហិកតា ដែលរស់នៅភូមិ ស្ពានដែក ឃុំព្រែកទំលាប់ នឹងភូមិអំពិលទឹក ភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។
បានលេីកគ្នាមកតវ៉ាក្រោយពួកគាត់បានឃេីញគ្រឿងចក្រជាច្រេីនគ្រឿងចូលទៅឈូសឆាយដីរបស់ពួកទាំងមិនបានជួនដំណឹងមកប្រជាពលរដ្ឋ។
ពលរដ្ឋបានស្នេីសុំភាគីខាងក្រុមហ៊ុនអោយផ្អាកសកម្មភាពឈូសឆាយសិនរង់ចាំធ្វេីការដោះស្រាយអោយបានចប់សពគ្រប់ចាំឈូសឆាយ។
បេីយោងតាមភាគីតំណាងខាងក្រុមហ៊ុន ភឺនផល្លា បញ្ជាក់ថាក្រោយពីក្រុមហ៊ុនទទួលបានការអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជា
(ស ជ ណ)ខាងក្រុមហ៊ុនលោកមានតួនាទីក្នុងការកសាងនឹងអភិវឌ្ឍនៅក្នុងទីតាំងតែម្តង ហេីយការឈូសឆាយដីនេះទៀតសោតក្រុនហ៊ុនចុះកាយកំណត់ព្រំដីអោយបានច្បាស់លាស់តែបេីបងប្អូនប្រជាពលរដ្ឋណាដែលមានដីនឹងឯកសារច្បាស់លាស់ខាងក្រុមហ៊ុននឹងធ្វេីរំលងទៅខាងខាងមុខបន្តទៀតបេីនិយាយអោយងាយស្រួលស្តាប់គឺឈ្វាលដីៗណាប្រជាជនដីណាខាងក្រុមហ៊ុនដេីម្បីអភិវឌ្ឍជាក់ស្តែង។
តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថានៅអំឡុងឆ្នាំ2018 មានដៃជេីងភាគីខាងក្រុមហ៊ុនបានប្រកូក ប្រកាសនឹងផ្តល់ដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលេីអោយយកអត្តសញ្ញាណប័ណ្ណមកអោយខាងគាត់នឹងផ្តិតមេដៃនៅក្រដាស់សមួយសន្លឹកជាថ្នូរនឹងការផ្តល់លុយ$100 ក្នុងអត្តសញ្ណាបណ្ណ័ម្នាក់ តែពួកគាត់មិនដឹងថាការផ្តិតមេដៃនេះគេយកទៅធ្វេីអ្វីនោះទេ ស្រាប់តែនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ពួកគាត់សង្កេតឃេីញមានរថយន្តដឹកគ្រឿងចក្រចូលដីរបស់ពួកគាត់តែម្តង។
ពួកគាត់បានបញ្ជាក់បន្ថែមទៀតថាការរស់នៅកាន់កាប់នឹងអាស្រ័យផលនៅលេីដីនេះចាប់តាំងឆ្នាំ1979មកម៉្លេះ គឺតកូនតចៅ អ្នកខ្លះទៀតក៏បានប្រមូលទិញពីប្រជាពលរដ្ឋដែលមានឯកសារសាញ៉េទទួលស្គាល់ចាប់ពីមេភូមិរហូតដល់ស្រុកនឹងបានបង់ពន្ធជួនរដ្ឋក៏មានដែរ តែនៅពេលនេះស្រាប់តែក្រុមហ៊ុន ភឺនផល្លា យកគ្រឿងចក្រមកឈូសឆាយដីរបស់ពួកគាត់ទៅវិញ។
ពលរដ្ឋលេីកឡេីងថាអោយតែក្រុមហ៊ុន ភឺនផល្លា បានសិទ្ធិក្នុងការអភិវឌ្ឍដល់ទីណាប្រពលរដ្ឋតែងតែរងគ្រោះនឹងសម្រក់ទឹកភ្នែកជាក់ជាមិនខានឡេីយ គួសបញ្ជាក់ ម្ចាស់ក្រុមហ៊ុនដែលមានឈ្មោះ ភឺនផល្លា គឺជាមន្ត្រីយោធាម្នាក់ថ្នាក់ឧត្តមសេនីយ៍ទោ នៅក្រសួងការពារជាតិ
ប្រជាពលរដ្ឋបានស្នេីរសុំដល់ឯកឧត្តម គង់សោភណ្ឌ័ អភិបាលនៃគណះអភិបាលខេត្តកណ្តាល មេត្តាជួយរកដំណោះស្រាយជួនពួកគាត់ដោយក្តីអនុគ្រោះផង។
ភាគីខាងតំណាងក្រុមហ៊ុនបញ្ជាក់ថាក្រោយពីក្រុមហ៊ុនទទួលបាន(ស ជ ណ) ពីរាជរដ្ឋាភិបាលកម្ពុជាគឺមានផ្ទៃដីសរុបជាងមួយមុឺនហិកតាក្នុងការកសាងនឹងអភិវឌ្ឍន៍ជាក់ស្តែងនៅចំនុចទីតាំងតែម្តង។
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានcrnnewsក៏បានចុះទៅដល់ទីតាំងនោះតែម្តង ហេីយបានសាកសួរព័ត៌មានខ្លះៗទៅតំណាងប្រជាពលរដ្ឋ នឹងភាគីខាងក្រុមហ៊ុនតែ ខាងក្រុមហ៊ុនបានប្រាប់ថាលោកនឹងផ្តល់ឯកសារមួយចំនួនមកអោយអង្ភភាពសារព័ត៌មានយេីងខ្ញុំដេីម្បីជាមូលដ្ឋានក្នុងការផ្សព្វផ្សាយជៀសវាងការផ្សាយប្រាស់ចាកពីការពិត តែរហូតដល់ទល់នឹងពេលនេះអង្គភាពសារព័ត៌មានយេីងខ្ញុំមិនទាន់ទទួលបានឯកសារណាមួយពីភាគីតំណាងក្រុមហ៊ុន ភឺនផល្លា នៅឡេីយទេ
តែអង្គភាពសារព័ត៌មានcrnnewsយេីងខ្ញុំរង់ចាំបកស្រាយបំភ្លឺនឹងឯកសារផ្សេងៗពីក្រុមហ៊ុន ភឺនផល្លា រៀងរាល់ម៉ោងធ្វេីការស្តីពីរបបសារព័ត៌មាននៅកម្ពុជា៕អត្ថបទពូឃ្លោក