ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយគេឃើញមានស្ត្រីម្នាក់បានបើកឡានដឹកត្រីនិងដឹកដៃកូនប្រុសម្នាក់អាយុប្រមាណជា ៦ ឆ្នាំមកអុកឡុករារាំងក្នុងកម្មវិធីមង្គលការអតីតជាប្តី ស្ត្រីដែលដឹកដៃកូនប្រុសមកអុកឡុកក្នុងមង្គលការអតីតជាប្តីនេះមានឈ្មោះ សុខស្រីណុច អាយុ ២៧ ឆ្នាំមានមុខរបរជាអ្នកទិញលក់ត្រីស្ថិតនៅភូមិទួលកី សង្កាត់ត្រើយស្លា ស្រុកស្អាង កណ្តាល
បើតាមការរៀបរាប់របស់ស្ត្រីខាងបានបញ្ជាក់ថាគាត់បានរៀបការជាមួយអតីតជាប្ដីនេះជិត ១០ ឆ្នាំមកហើយ
ជាចំណងដៃបានកូនប្រុសម្នាក់អាយុប៉ុន្មាន ៦ ឆ្នាំក្រោយពីរៀបការមកគ្រួសាររបស់គាត់មានសេចក្តីសុខសាន្តណាស់ក៏ប៉ុន្តែមួយរយៈកាលចុងក្រោយនេះប្ដីរបស់គាត់តែងតែដើរចោលផ្ទះមិនគិតធ្វេីការជួយរកលុយចិញ្ចឹមគ្រួសារធ្វើឲ្យភាពរកាំរកុះកើតឡើងក៏បានលែងលះគ្នានៅសាលាឃុំត្រើយស្លា ហើយក៏មានការដឹងឮពីលោកមេឃុំត្រើយស្លាផងដែរ។
ក្រោយពីលែងលះហើយអតីតជាប្តីរបស់គាត់ក៏បានសុំរួមរស់ជានាជាមួយគ្នាជាប្ដី្ដជាប្រពន្ធឡើងវិញដោយមានការអាណិតអាសូរដល់កូនប្រុសគាត់ក៏បានលើកលែងទោសឲ្យអតីតជាប្តីនេះ
គាត់បានបន្ថែមទៀតថាក្រោយពីមានការសម្របសម្រួលប្ដីរបស់គាត់ក៏បានចុះចោលពីផ្ទះម្ដងទៀតដោយមករួមរស់ជាមួយស្រីផ្សេងទៅវិញធ្វើឲ្យគាត់មានការឈឺចាប់យ៉ាងខ្លាំងហើយក៏ទទួលដំណឹងថាប្ដីរបស់គាត់ចូលរោងការនៅថ្ងៃនេះទើបគាត់បើកឡានដឹកត្រីដឹកដៃកូនប្រុសមកអុកឡុករារាំងធ្វេីអោយពិធីមង្គលការនេះប្រព្រឹត្តទៅមិនបានយ៉ាងរលូននោះទេ។
បើតាមការបញ្ជាក់របស់កូនប្រុសដែលកំពុងអង្គុយផ្ទឹមការបានបញ្ជាក់ថាគាត់មានឈ្មោះលីច្រាយ អាយុ ២៩ ឆ្នាំមុខរបរជាអ្នកទិញលក់ត្រីបានរៀបរាប់ថាក្រោយពីមានការលែងលះគ្នាត្រឹមត្រូវនៅសាលាឃុំត្រើយស្លាមកគាត់ក៏បានមករួមរស់ជាមួយស្រីម្នាក់រហូតដល់ថ្ងៃចូលរោងការនេះ ហើយក៏មានការទទួលដឹងឮនិងចេញច្បាប់អនុញ្ញាតរៀបការពីអាជ្ញាធរសង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ
ទើបលេចមុខស្ត្រីឈ្មោះ សុខស្រីណុច ដែលអតីតជាភរិយារបស់គាត់បានមកអុកឡុករារាំងតែម្ដង
ធ្វើឲ្យពិធីមង្គលការនេះផ្អាកជាបណ្ដោះអាសន្នក្នុងនោះដែរអ្នកដែលអស់សង្ឃឹមជាងគេនោះគឺខាងចុងភៅអាចារ្យភ្លេងការនឹងសំអាងការថាតើអ្នកណាជាអ្នកចេញលុយ?បន្ទាប់ពីមានរឿងរ៉ាវទាំងអស់នេះកើតឡើង?
អតីតស្ត្រីជាប្រពន្ធដើមបានបញ្ជាក់ថាគាត់មកនេះសូមអោយអតីតជាប្ដីរបស់គាត់ជួយចេញថ្លៃជំពាក់បំណុលគេសរុប ១០០ លានរៀលនិងប្រាក់ដុល្លារចំនួន ១ ម៉ឺនដុល្លារពីភាគីខាងអតីតជាប្ដីរបស់គាត់។
ក្រោយពីមានបញ្ហាចម្រូងចម្រាសយ៉ាងដូច្នេះខាងអាជ្ញាធរ សង្កាត់រការខ្ពស់ បានអញ្ជើញភាគីទាំងពីរទៅសម្របសម្រួលគ្នានៅក្នុងសាលាសង្កាត់រការខ្ពស់បាត់ទៅហើយដោយមិនដឹងថាលទ្ធផលចេញជាយ៉ាងណានោះទេ៕crnnews