រាជធានីភ្នំពេញ. យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានផ្តល់មកថាទីតាំងក្លឹបកំសាន្តរបស់ជនជាតិចិននឹងបង្កប់ល្បែងសុីសងបិតបានតែមួយរយះទេ តែខណះនេះបានបេីដំណេីរការទទួលអ្នកដែលញៀននឹងល្បែងសុីសងឡេីងវិញហេីយ។
ប្រភពបានបន្តទៀតថាទីតាំងក្លឹបកំសាន្តបង្កប់នូវល្បែងសុីសងខាងលេីធ្លាប់ត្រូវបានសម្ថកិច្ចចុះបង្ក្រាបម្តងមកហេីយ តែមិនបានប៉ុន្មានផងក៏បានបេីកឡេីងវិញ និយាយជារួមក្លឹបមួយនេះ មានក្លឹបកំសាន្ត ល្បែងសុីសង មិនត្រឹមតែប៉ុណ្ណោះសង្ស័យតែមានប្រេីប្រាស់ថ្នាំញៀនទៀតក៏ថាបានដែរដោយសារជនជាតិទាំងនោះចេញចូលស្ទេីរតែ២៤ម៉ោង
ប្រជាពលរដ្ឋបានស្នេីសុំដល់លោកអភិបាលខណ្ឌ លោកអធិការខណ្ឌ
លោកមេប៉ុស្តិ៍ចតុមុខមានវិធានការត្រួតពិនិត្យនឹងបង្ក្រាបចំពោះទីតាំងនេះផង
ស្របតាមបទបញ្ជារបស់សម្តេច ធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបិតចំពោះទីកន្លែងបេីកអាជីវកម្មល្បែងសុីសងគ្រប់ប្រភេទព្រោះមិនអាចចំនេញអ្វីដល់ប្រទេសជាតិនោះទេ។
សូមបញ្ជាក់ថាទីតាំងខាងលេីនេះស្ថិតនៅផ្លូវសុធារស់ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕