ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

តុលាការសម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់ ក្នុងចំណោម៩នាក់ រឿងលួចលក់ដីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ, ខណៈលោក ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងបក្ខពួកមួយចំនួន ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន មនុស្ស៣នាក់រួមមាន ទី១៖ ឡុង ដារ៉ា អាយុ៣៥ឆ្នាំ, ទី២៖ ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ និងទី៣៖ ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ ក្រមបទចោទប្រកាន់ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល។ ខណ:ជនត្រូវចោទចំនួន៦នាក់ទៀត កំពុងស្ថិតក្នុងចំណាត់ការបន្តរបស់តុលាការក្រុងភ្នំពេញ។

ការសម្រេចឃុំខ្លួនក្រុមជនត្រូវចោទ គឺធ្វើឡើងបន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពាក់ពន្ធ័ជនត្រូវចោទទាំងនេះដែរ លោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។ ចំណែកបក្ខពួកផ្សេងទៀតដែលក្នុងនោះមាន៧នាក់ ត្រូវបានគេស្គាល់ឈ្មោះ ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ។

ទោះជាយ៉ាងនេះក្តីក្នុងចំណោមអ្នកដែលត្រូវចោទប្រកាន់ទាំងនោះ មានតែ៣រូបប៉ុណ្ណោះ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈអ្នកផ្សេងទៀតស្ថិតនៅក្រៅឃុំនៅឡើយ។ មនុស្ស៣នាក់នោះ រួមមានទី១៖ ឡុង ដារ៉ា អាយុ៣៥ឆ្នាំ, ទី២៖ ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ និងទី៣៖ ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ។

ជនទាំង៣នាក់ខាងលើនេះ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធរឿងលួចលក់ដីអ្នកដទៃមានទំហំ ២២៩០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៨ កន្លងទៅ។ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមជនសង្ស័យទាំង៣រូបនេះ មកកាន់តុលាការ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

ដីការបស់ព្រះរាជអាជ្ញា សយ ណូរ៉ា បានសម្រេចចោទប្រកាន់បើកការស៊ើបសួរលើមនុស្សចំនួនដូចខាងក្រោម៖

ទី១៖ លោក ស ថាវី អាយុ៥៣ឆ្នាំ (ក្រៅឃុំ)
ទី២៖ លោក ឡុង ដារ៉ា ហៅ ណាង (ឃុំខ្លួន)
ទី៣៖ លោក ប៉ូច ថេន អាយុ៥២ឆ្នាំ (ឃុំខ្លួន)
ទី៤៖ លោក ឡូញ រស់ អាយុ៤០ឆ្នាំ (ឃុំខ្លួន)
ទី៥៖ លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ (ក្រៅឃុំ)
ទី៦៖ លោក យិន អ៉ិម (ក្រៅឃុំ)
ទី៧៖ លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ (ក្រៅឃុំ)
ទី៨៖ លោកស្រី យស់ ម៉ាលីណា (ក្រៅឃុំ)
ទី៩៖ និង គូកន (ក្រៅឃុំ)

ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងជាអ្នកកាន់សំណុរឿងខាងលើនេះផ្ទាល់បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើមានដីកាពីតុលាការបង្គាប់ឲ្យចាប់ខ្លួនអ្នកនៅសេសសល់ ពាក់ព័ន្ធសំណុំរឿងខាងលើនេះ លោកនឹងស្វែងរកចាប់ខ្លួនអ្នកទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបាន បញ្ជាក់ថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ (១៥ម៉ឺនដុល្លារអាមេរិក) ហើយបានចែកលុយនោះឲ្យទៅមេធាវីចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យលោក យិន អ៉ឺម ចៅសង្កាត់សំរោង ៤ម៉ឺនដុល្លារ ជាថ្លៃធ្វើឯកសារលក់ដីខាងលើ និងចែកមនុស្សមួយចំនួនទៀត។ ឈ្មោះ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី។

ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមាន លោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុ ភក្តី ជាអ្នករៀបចំឡើង៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com