ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ក្រសួងព័ត៌មានបានប្រមានចាងហ្វាង ចក្រវាឡ CKV tvonline ខ្លាំងៗបើមិនកែខ្លួនប្រឈមនឹងការដកអាជ្ញាប័ណ្

ភ្នំពេញ៖ ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន បានណែនាំលោក ចាន់ ឬទ្ធី ចាងហ្វាងគេហទំព័រព័ត៌មាន ចក្រវាឡ CKV tvonline ដែលចេញផ្សាយព័ត៌មាន(ផ្សាយផ្ទាល់)នូវព័ត៌មានមួយចំនួនដែលមានកាយវិការនិងពាក្យពេជ្រមិនសមរម្យដែលមើលទៅខ្វះនូវក្រមសីលធម៌និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។

ឯកឧត្តម យ៉ែម ណយ បានមានប្រសាសន៍ធ្ងន់ៗថាក្នុងនាមជាអ្នកសារព័ត៌មានគឺមិនត្រូវធ្វើខ្លួនខុសពីច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ដែលតាំងខ្លួនឯងជាមន្ត្រីប៉ូលីស ជាតុលាការ ជាមេធាវី និងជាអ្នកសម្របសម្រួល ឬក៍ដោះស្រាយថាអ្នកនេះខុសអ្នកនោះត្រូវនោះទេ។

ឯកឧត្តមមានប្រសាសន៍បន្ថែម កាលថ្ងៃទី១៤ខែមករាឆ្នាំ២០២០ ក្នុងពិធីជួបជុំលើកទី៤រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មានក្នុងស្រុកទូទាំងប្រទេស
សម្តេចតេជោ ហ៊ុន សែន ក៍បានផ្តល់នូវ អនុសាសន៍ដល់អ្នកសារព័ត៌មានដែរ ដោយមានពាក្យស្លោក កំពានអ្នកដ៏ទៃកំបំភ្លៃកាពិត តែអ្វីដែលលោក ចាន់ ឬទ្ធី ចាងហ្វាងចក្រវាឡបានអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់កន្លងមកគឺបានបំពានអ្នកដ៏ទៃហើយបំភ្លៃការពិត ដែលក្រសួងព័ត៌មានមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ធ្វើនូវទង្វើបែបនេះឡើយ។

ក្រោយទទួលនូវការទូមានអប់រំជាលើកទី២លោក ចាន់ ឬទ្ធី បានសន្យាថាខ្លួននិងមិនធ្វើឲ្យខុសពីក្រមសីលធម៌ និង វិជ្ជាជីវៈ ជាអ្នកសារព័ត៌មានទៀតឡើយ ហើយលោកក៍បានសន្យាថានិងធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរព្រមទទួលនូវការអប់រំពី ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន។crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com