ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់មួយកន្លែងក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ បើកលេងយ៉ាងរលូន កំពុងតែផ្កើននឹងប្រសាសន៍លោកអភិបាលក្រុង ដែលលោកហាមមិនអោយមានការបើកល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក៏សូមស្នើរដល់លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ជួយចាត់ក្រុមការងារចុះពិនិត្យមើលទីតាំងល្បែងសុីសងមួយកន្លែង មានជល់មាន់ អាប៉ោងជាដើម ដែលស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជាដើមកាលពីល្ងាចថ្ងៃទី២២ ខែមិនាឆ្នាំ ២០២នេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានចុះបង្ក្រាបទីតាំងជល់មាន់ដុះស្លែរមួយកន្លែងស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យដោយប្រមូលសម្ភារៈដែលជាកន្លែងលេងជល់មាន់នោះចេញតែម្ដងប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការខណ្ឌពោធិ៍សែនជ័យ លោកម៉នវុធី នឹងធ្វើការចុះបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ចំពោះទីតាំងជល់មាន់និងបាញ់អាប៉ោងមួយកន្លែងនេះ៕crnnews