ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ សហការជាមួយកំលាំងសង្កាត់ស្ទឹងមានជ័យ៣ ដោយមានការបញ្ជាពីលោក អភិបាល និងលោក ម៉េង វិមានតារាអធិការនគរបាល ខណ្ឌមានជ័យ កាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី២២ខែមិនាឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងលួចលាក់លេងល្បែងជល់មាន់មួយកន្លែងនៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានអោយដឹងថា ដោយសារផ្លូវចូលពិបាកហើយឆ្ងាយពីកន្លែងលេង ទើបងាយស្រួលដល់ក្រុមអ្នកញៀនល្បែងទាំងនោះរត់គេចខ្លួនចែកជើងគ្នាអស់ មុនពេលដែលកម្លាំងសមត្ថកិច្ច ចុះទៅដល់ ដោយ បន្សល់ទុកតែសម្ភារៈប្រព្រឹត្តិបទល្មើសមួយចំនួន។
លោកនាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានបន្តថា បន្ទាប់ពីធ្វើការបង្ក្រាបរួចកម្លាំងសមត្ថកិច្ច បានប្រមូលសម្ភារៈមួយចំនួនយកដុតចោលនៅទីនោះតែម្ដង ។
លោក ឯម ភារី បានបន្ថែមថា លោក និងចុះបង្ក្រាបបន្តទៀតបើ ក្រុមអ្នកញៀនល្បែងទាំងនេះនៅតែលួចលាក់លេង៕crnnews