ភ្នំពេញៈ ទីតាំងហាងកាហ្វេលួចបង្គប់បើកល្បែងភ្នាល់ចាក់មាន់ តាមទូរទស្សន៍អនឡាញមួយកន្លែង ស្ថិតនៅតាមបណ្តាយផ្លូវទ្រនប់កកប់ស្រូវ ស្ថិតនៅក្នុងសង្កាត់ សំរោមក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងរលូន ដោយមិនរំខានដល់លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌពោធិ៍សែនជ័យ ដែលទើបមកកាន់តំណែងថ្មីៗនេះ។
ទីតាំងខាងលើនេះ បើតាមការលេចលឺពីប្រជាពលរដ្ឋនៅជិតនោះ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន បានអោយដឹងថា គឺជាទីតាំងរបស់កូនលោកចៅសង្កាត់សំរោងក្រោម ដែលបើកតាំងពីព្រឹករហូតដល់ល្ងាច ដោយឃើញអ្នកដែលមកលេងភ្នាល់ចាក់មាន់នៅទីនោះ សុទ្ធសឹងតែអ្នករត់ម៉ូតូឌុប កងបី និងអ្នករកស៊ីធំៗ។ ដោយលេងម្តងៗមានការលឺសំឡេងស្រែកយ៉ាងកងរំពងធ្វើអោយផ្អើលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ និងជាពិសេសធ្វើអោយប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ដែលរស់នៅជិតនោះផងដែរ ដោយមិនឃើញអស់លោកសមត្ថកិច្ច ជាពិសេសលោកអធិការខណ្ឌ ទើបនិងកាន់តំណែងថ្មី ចុះមកបង្ក្រាបទាន់តែសោះ ទោះបីប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានការរាយការណ៍តាមទូរសព្ទ័យ៉ាងណាក៏ដោយ បែរជាលោកអធិការឆ្លើយតបមកវិញថា អគុណតែមួយម៉ាត់ ហើយបាត់មាត់ឆឹងមិនឃើញលោកមានការបញ្ជាអោយកូនចៅចុះបង្ក្រាបទាល់តែសោះ?
ប្រជាពលរដ្ឋមិនយល់ពីសមត្ថកិច្ចទាល់តែសោះ ហើយចង់ដាក់សំនួរសួរថា? តើឯណា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច ដែលប្រសាស៍របស់សម្តេច បានដាក់អោយការពារជូនប្រជាពលរដ្ឋនោះ។
គួររំលឹកកន្លងមកសម្តេចក្រឡាហោម ស ខេង និងលោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាស៍ និងបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់សមត្ថកិច្ចទាំង១៤ខណ្ឌ និងអាជ្ញាធរទាំង១៤ខណ្ឌ ធ្វើយ៉ាងណាបង្ក្រាបទីតាំងល្បែងកើតមានក្នុងតាមបណ្តាលខណ្ឌ និងមូលដ្ឋាននានាដូចជាល្បែងស៊ីសង បាញ់ត្រី អាប៉ោង កត់កន្ទុយលេខ និងភ្នាល់បាល និងមាន់តាម ទូរទ្សសន៍អនឡាយអោយអស់កុំអោយកើតមាននៅមូលដ្ឋាន និងជាពិសេសទប់ស្កាត់បង្ការកុំអោយកើតមានបទល្មើសនានាក្នុងមូលដ្ឋាន ប៉ុន្តែលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌពោធិ៍សែនជ័យ ហាក់បីដូចជាមិនស្តាប់ប្រសាស៍របស់សម្តេចក្រឡាហោម ស ខេង និងលោកអភិបាលក្រុងទាល់តែសោះ ធ្វើអោយល្បែកើតមានពេញទឹកពេញដី ដូចកន្លែងលក់ដូរផ្សារ។
ប្រជាពលរដ្ឋមានការសំណូមពរដល់សម្តេចក្រឡាហោម ស ខេង និងលោកអភិបាលក្រុងភ្នំពេញ សូមលោកមេត្តាជួយពិនិត្យមើលមន្រ្តីក្រោមឱវាទផង តើលោកធ្វើការ ដើម្បីប្រជាពលរដ្ឋ ឬក៏អង្គុយចាំតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋរង់ចាំមើល ថាតើលោកអធិការខណ្ឌពោធិ៍សែនជ័យ ដែលទើបតែកាន់តំណែងថ្មីមានសមត្ថភាពចុះបង្រ្កាបទីតាំងខាងលើនោះអត់៕crnnews